កាលពីព្រឹកថ្ងៃទី 5 ខែឧសភាឆ្នាំ 2024 មុននេះ super star ល្បីឈ្មោះប្រចាំប្រទេសថៃគឺលោក ជេម និងពិធីការិនី តារាម៉ូដែលគឺអ្នកនាង យ៉ូ ម៉ារីតា បានមកដល់ប្រទេសកម្ពុជាហើយដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ផាត់ តារារដ្ឋ ដែលគេស្ថាគាល់ថាគឺជា ស្ថាបនិកគ្រួសារតារាកម្ពុជា និងជាចាងហ្វាងសារព័ត៌មានផ្ទះតារា។
លោក ផាត់ តារារដ្ឋ បានលើកឡើងថានេះមិនមែនជាលើកទីមួយទេដែរតារាទាំងពីចុះមកកម្ពុជា ដោយកាលពីប៉ុន្មានខែមុនក្នុងសង្ក្រាន្តផ្ទះតារា លោកជែមនិង អ្នកនាងយ៉ូ ម៉ារីតា ព្រមទាំងតារាល្បីៗផ្សេងទៀត មកប្រទេសកម្ពុជារបស់យើងដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរបស់យើងរួចហើយផងដែរ។
អ្នកនាង យ៉ូ ម៉ារីតា ដែលគេស្គាល់ថាគឺជាតារាម៉ូដែល ជាពិធីការិនីនិងជាអាជេនស៊ីល្បីឈ្មោះប្រចាំប្រទេសថៃ មួយរូបធ្លាប់បានមកដល់ប្រទេសកម្ពុជារបស់យើងជាច្រើនដងរួចមកហើយដោយលើកមុនៗគឺបានមកបំពេញការងារក៏ដូចជា business មួយចំនួននិងស្វែងយល់ពី business នៅក្នុងប្រទេសកម្ពុជាផង។ ដោយឡែកនៅក្នុងថ្ងៃនេះក៏មិនខុសពីរាល់ដងដែរគឺអ្នកនាង បានដឹកនាំលោក ជេម តារាល្បីជួរមុខនៅប្រទេសថៃមកដើរលេងកម្សាន្តនៅប្រទេសកម្ពុជារបស់យើងផងក៏ដូចជាមកស្វែងយល់ពី business នៅក្នុងប្រទេសកម្ពុជារបស់យើងផង។
លោក ផាត់ តារារដ្ឋ បានបន្តទៀតថាដោយសារតែតារាទាំងពីរមកប្រទេសកម្ពុជារបស់យើងលើកនេះចំនឹងថ្ងៃដែលលោកមមាញឹកជាមួយនឹងការងារខ្លាំងមែនទែន។ប៉ុន្តែយ៉ាងណាក្តីលោកនឹងខំឈ្លៀតពេលតាមអ្វីធ្វើបាន និងជូនតារាទាំងពីររូបនេះដើរលេងកម្សាន្តនៅក្នុងរាជធានីភ្នំពេញក៏ដូចជាបំពេញទផ្សេងៗដែលអ្នកទាំងពីរគ្រោងហ្នឹងមកនេះផងដែរ។