កាលពីរាត្រីថ្ងៃទី 05 ខែ ឧសភា ឆ្នាំ 2024 មុននេះតារាពហុជំនាញលោក ម៉ាដូណា បានប្រារព្ធធ្វើកម្មវិធីខួបកំណើតចូលវ័យ 43ឆ្នាំ ផ្កួបជាមួយនឹងគូស្នេហ៍លោក ហេង ឈានចូលវ័យ 28ឆ្នាំ យ៉ាងអធឹកអធមក្រោមវត្តមានដ៏ខ្ពស់ខ្ពស់ពីសំណាក់លោកជំទាវ ហ៊ុន ស៊ីណាត ផងដែរ។

នៅក្នុងកម្មវិធីដ៏អធឹមអធមនេះផងដែរ លោក ម៉ាដូណា បានអញ្ជើញភ្ញៀវកិត្តិយស និង មិត្តសិល្បៈស្និតស្នាលមួយចំនួនចូលរួមតែប៉ុណ្នោះ ដោយហេតុថាមួយរយៈចុងក្រោយនេះលោកក៏មានកម្មវិធីអញ្ជើញភ្ញៀវចូលរួមជាច្រើនកន្លងមកហើយ ទើបលោកមិនហ៊ានរំខាន និង សម្រេចរៀបចំពីធីខួបកំណើតខ្លួន និង គូស្នេហ៍ក្នុងថ្ងៃតែមួយឱ្យស្រេចតែម្ដង។

សង្កេតឃើញនៅថ្ងៃពិធីខួបកំណើតលោក ម៉ាដូណា និង លោក ហេង ក៏មានវត្តមានលោក ផាត់ ដារ៉ារដ្ឋ ដែលជាស្ថាបនិកក្រុម គ្រួសារតារាកម្ពុជា បានអញ្ជើញចញលរួម ព្រមទាំងបានផ្ដិតយកនូវសកម្មភាពខ្លះៗនៃកម្មវិធីយកមកបង្ហាញ។ ខាងក្រោមនេះជាទិដ្ឋភាពភ្ញៀវកិត្តិយសមួយចំនួនដែលបានអញ្ជើញមកចញលរួមកម្មវិធីរបស់លោក ម៉ាដូណា៖

LEAVE A REPLY

Please enter your comment!
Please enter your name here