ក្រុមតារាតំណាងចែកចាយ របស់ សម្រស់ធម្មជាតិ គ្រងសម្លៀកបំពាក់ប្រពៃណីនារដូវកាលភ្ជុំបិណ្ឌស្អាតប្លែកតែម្ដង!

0

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គេសង្កេតឃើញថាតារាប្រុសស្រីដែលជាតំណាងចែកចាយ ផលិតផលបំប៉នសុខភាព ឃូស៊ី របស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលទទួលបានការសរសើរពី​អតិថិជន​រប់ពាន់ម៉ឺននាក់ពីគុណភាព និងប្រសិទ្ធិភាព ដែលសុទ្ធតែជាកំពូលសិល្បករ សិល្បការិនីល្បីៗដែលមានសមត្ថភាពជាច្រើនរូប ច្រើនប្រភេទ រួមមានដូចជាតារាចម្រៀង តារាសម្តែង និង តារាកំប្លែងជាដើម បាននាំគ្នាគ្រងសម្លៀកបំបាក់បែបប្រពៃណីខ្មែរ ដែលមើលទៅសម្រស់ស្អាតខ្លាំង និងគួរអោយសរសើរ ជាមួយនឹងឈុតសម្លៀកបំពាក់បែបប្រពៃណីខ្មែរដ៏ស្រស់សោភា និងដែលមានភាពទាក់ទាញ​។
ក្រុមតារាសម្រស់ធម្មជាតិ ដែលគ្រងសម្លៀកបំពាក់ប្រពៃណីទាំងនោះមានដូចជា៖ កញ្ញា មាស សុខសោភា លោក ដួង វិរៈសិទ្ធ លោក ឆន សុវណ្ណរាជ លោក ប៉ែន ចំរ៉ុង អ្នកនាង ឌុច លីដា នាយ ពាក់មី នាយ គ្រឿន កញ្ញា នីឡា លោក ហេង សុខវិសាល លោក ហេង សុខវាសនា លោក សុខ រ៉ាស៊ី កញ្ញា សេក កញ្ចានា លោក សាំបា តាក់ លោក ភី យូ ជាដើម។
គួររម្លឹកដឹងដែរថា ថ្មីៗនេះតារាល្បីៗដែលជាតំណាងចែកចាយសម្រស់ធម្មជាតិ បានចូលរួមយុទ្ធនាការ​ព្យាបាលដំបៅផែនដី ដឹកនាំដោយក្រុមហ៊ុនសម្រស់ធម្មជាតិ នៅជើងភ្នំឳរ៉ាល់ដោយ​ប្រើឧទ្ធម្ភាគចក្រ​បាច​គ្រាប់ពូជកូនឈើរពីលើអាកាស ដោយមានការគាំទ្រ ជ្រោមជ្រែង និងចូលរួមពីអាជ្ញាធរផងដែរ។
កុំអោយខាតពេលយូរ តោះនាំគ្នាមកមើលថាពួកគាត់ស្អាតប្លែកយ៉ាងណាខ្លះ នៅពេលដែលតែងខ្លួនជាមួយនឹងសម្លៀកបំពាក់ប្រពៃណីរបស់ខ្មែរយើងនារដូវការភ្ជុំបិណ្ឌនេះ!

LEAVE A REPLY

Please enter your comment!
Please enter your name here