ពិតជាមានទឹកចិត្តដ៏ប្រពៃណាស់! ខួបកំណើត ថៅកែហាង NT Salon ឆ្នាំនេះប្រកាសជួយមូលនិធិនៅ…

0

ខុសពីពេលរាល់ឆ្នាំ ដែលអ្នកស្រី ចាន់ ស្រីនុច ហៅចែមុំ ម្ចាស់ហាង NT Salon រមែងរៀបចំពិធីជួបជុំសប្បាយៗ នៅក្នុងឆ្នាំនេះ អ្នកស្រី បែរជាប្រកាសរៃអង្គាសប្រាក់ជួយដល់អ្នកខ្សត់ខ្សោយមួយចំនួននៅក្នុងមន្ទីរពេទ្យរុស្ស៊ីទៅវិញ។ អ្នកស្រីត្រូវឃើញបង្ហោះស្នើជាសាធារណៈផង និង នៅតាមគ្រុបសំខាន់ៗផង ដោយអ្នកស្រីអះអាងថា គឺដើម្បីប្រមូលបានប្រាក់អោយបានច្រើនយកទៅជួយដល់មូលនិធិមួយនោះ។

អ្នកស្រី បានបង្ហោះនៅថ្ងៃទី២ តុលា ឆ្នាំ២០២១ ថា “📦Happy birthday to me!02/10/2021💕 រីករាយថ្ងៃខួបកំណេីតខ្លួនឯងសូមអោយខ្លួនឯង មានសម្រស់ក្មេងជាងវ័យ លុយចូលច្រេីនៗ❤️សុខភាពល្អ💕ឆ្នាំនេះនាងខ្ញុំមិនបានរៀបចំកម្មវិធីទេ ដោយសារប្រទេសមានវិបត្តិដោយសារកូវីត❤️ ប៉ុន្តែខ្ញុំសូមបងប្អូនមិត្តភ័ក្តចូលរួមជាថវិការចាប់ពី1$ឡេីងទៅដេីម្បីចូលរួមមូលនិធិយកទៅចែកដល់មន្ទីពេទ្យរ៉ូសុី🙏សូមអរគុណទុកជាមុននូវការរាប់អានពីបងប្អូនមិត្តភ័ក្តល្អៗចាប់ទទួលការដូរនឹងការបរិច្ចាពីថ្ងៃនឹងទៅ🙏មានលេខកុងABAនឹងវិងនូវខាងលេី🙏សូមអរគុណ❤️”។ ក្រោយការប្រកាសនេះ គេឃើញមានអ្នកលេងហ្វេសប៊ុកជាច្រើនបានចូលរួមបរិច្ចាគ ដោយអ្នកស្រីថា អំណោយដែលអ្នកស្រីយកទៅប្រគល់ជូនដល់ខ្វះខាតនៅក្នុងមន្ទីរពេទ្យរុស្ស៊ីនោះ គឺពិតជាបង្ហាញពីការចែករំលែកក្ដីស្រលាញ់កាន់តែខ្លាំង ក្នុងឱកាសមុនភ្ជុំ។

LEAVE A REPLY

Please enter your comment!
Please enter your name here