ចូលរួមសោកស្តាយចំពោះផលិតករភាពយន្តខ្មែរជើងចាស់ដ៏ល្បីល្បាញមួយរូប លី ប៊ុនយីម ទទួលមរណៈភាពម្នាក់ទៀតហើយ

0

លោកព្រឹទ្ធាចារ្យ លី​ ប៊ុនយីម មានសភាពធ្ងន់ធ្ងរ ក្រោយពេលដែលលោកត្រូវបានគេរកឃើញថាបានឆ្លងជំងឺកូវីដ១៩កាលពីពេលថ្មីៗនេះ។ស្ថានភាពនៅតែធ្ងន់ធ្ងរដោយសារលោកព្រឹទ្ធាចារ្យផ្នែកសិល្បកររៀមច្បង ក្នុងវិស័យភាពយន្តខ្មែរ តាំងពីសម័យដើមរូបនេះកាន់តែចាស់ជរា បូករួមទាំងមានជំងឺប្រចាំកាយផងនោះ។

ព្រឹទ្ធាចារ្យ លី​ ប៊ុនយីម​ គឺជាផលិតករភាពយន្តដ៏ល្បីល្បាញមួយរូបនាសម័យដើមដោយលោក មាននាទី​ជាអ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកបច្ចេកទេស និងផលិតករដែលមានស្នាដៃល្អចំណាន ហើយបានទទួលការសរសើរ​ពីមហាជនគ្រប់ស្រទាប់ទាំងជាតិ និងអន្តរជាតិ។

លោកអ៊ំ លី ប៊ុនយីម បានលាចាកលោកនេះទៅ គឺនៅក្នុងថ្ងៃនេះផ្ទាល់តែម្ដង ពោលគឺលោកអ៊ំ លី ប៊ុនយីម បានទទួលអនិច្ចកម្មនាថ្ងៃអង្គារ ទី០៥ ខែតុលា ឆ្នាំ២០២១។

ស្នាដៃរបស់លោកអ៊ំ លី ប៊ុនយីម មានដូចជារឿង សព្វសិទ្ធិ, អដ្ឋិសុវណ្ណច័ន្ទកេសរ, សំគមបាញ់លលក, អនអេីយស្រីអន, ពុទ្ធិសែននាងកង្រី, និងរឿងសេះសមុទ្ទជាដេីម។ល។

សូមចូលរួមរំលែកទុក្ខដ៏មហាសែនក្រៀមក្រំនេះផងដែរ ហេីយសូមវិញ្ញាណក្ខន្ធលោកអ៊ំ បានទៅដល់ឋានសុខគតិភព។

LEAVE A REPLY

Please enter your comment!
Please enter your name here