លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម មានសភាពធ្ងន់ធ្ងរ ក្រោយពេលដែលលោកត្រូវបានគេរកឃើញថាបានឆ្លងជំងឺកូវីដ១៩កាលពីពេលថ្មីៗនេះ។ស្ថានភាពនៅតែធ្ងន់ធ្ងរដោយសារលោកព្រឹទ្ធាចារ្យផ្នែកសិល្បកររៀមច្បង ក្នុងវិស័យភាពយន្តខ្មែរ តាំងពីសម័យដើមរូបនេះកាន់តែចាស់ជរា បូករួមទាំងមានជំងឺប្រចាំកាយផងនោះ។
ព្រឹទ្ធាចារ្យ លី ប៊ុនយីម គឺជាផលិតករភាពយន្តដ៏ល្បីល្បាញមួយរូបនាសម័យដើមដោយលោក មាននាទីជាអ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកបច្ចេកទេស និងផលិតករដែលមានស្នាដៃល្អចំណាន ហើយបានទទួលការសរសើរពីមហាជនគ្រប់ស្រទាប់ទាំងជាតិ និងអន្តរជាតិ។
លោកអ៊ំ លី ប៊ុនយីម បានលាចាកលោកនេះទៅ គឺនៅក្នុងថ្ងៃនេះផ្ទាល់តែម្ដង ពោលគឺលោកអ៊ំ លី ប៊ុនយីម បានទទួលអនិច្ចកម្មនាថ្ងៃអង្គារ ទី០៥ ខែតុលា ឆ្នាំ២០២១។
ស្នាដៃរបស់លោកអ៊ំ លី ប៊ុនយីម មានដូចជារឿង សព្វសិទ្ធិ, អដ្ឋិសុវណ្ណច័ន្ទកេសរ, សំគមបាញ់លលក, អនអេីយស្រីអន, ពុទ្ធិសែននាងកង្រី, និងរឿងសេះសមុទ្ទជាដេីម។ល។
សូមចូលរួមរំលែកទុក្ខដ៏មហាសែនក្រៀមក្រំនេះផងដែរ ហេីយសូមវិញ្ញាណក្ខន្ធលោកអ៊ំ បានទៅដល់ឋានសុខគតិភព។