ក្មុងចំណោមតារាៗដែលជាតួអង្គសំខាន់ទាំងអស់ក្នុងរឿង”ស្នេហាឆ្លងជាតិ វគ្គ២” ដែលផលិតដោយផ្ទះតារា និង ផលិតកម្ម BN កុមារីវ័យ១២ឆ្នាំ ប្អូនស្រី សូហ្វីរ៉ា ហៅ លូស៊ី ឬ ប្រណម្យ ក៏ជាតួអង្គសំខាន់មួយរូបផងដែរ។ ប្អូនស្រីមិនមែនជាជនជាតិខ្មែរសុទ្ធនោះទេ ដោយឪពុករបស់អ្នកនាងគឺជាជនជាតិរុស្ស៊ី ដែលកំពុងប្រកបអាជីវកម្មនៅស្រុកខ្មែរ ហើយម្ដាយរបស់នាងគឺជាជនជាតិខ្មែរ កាត់ចិន និង មានឈាមជ័រមួយផ្នែកជាជនជាតិជាតិឥស្លាម។ យ៉ាងណាមិញមកមើលរបៀបរបបរស់នៅរបស់ប្អូនស្រី លូស៊ី គឺនាងគឺស្ទើតែជនជាតិខ្មែរសុទ្ធមួយចំនួនមិនដូរនោះឡើយ។ នាងចូលចិត្តហាត់របាំបុរាណខ្មែរ ចូលចិត្តទំនៀមទំលាប់ខ្មែរ ហើយសម្រាប់ឱកាសហក់ចូលសិល្បៈ គឺនាងប្រកាសថា ក៏ព្រោះតែចង់ស្វែងយល់ពីសិល្បៈវប្បធម៌ខ្មែរ ដែលនាងស្រលាញ់។ នាងថាខ្លួនមានឈាមជ័រជាជនបរទេស តែផ្នត់គំនិត គឺមិនដែលយល់ថាខ្លួនគឺជាជនជាតិរុស្ស៊ី ដែលត្រូវប្រកាន់ភ្ជាប់នូវផ្នត់គំនិតរបស់ឪពុក ឬ ជាតិសាសន៍របស់ឳពុកនោះឡើយ។ ផ្ទុយទៅវិញគឺនាងប្រឹងប្រែងរៀនសូត្រអក្សរខ្មែរ និង ស្វែងយល់ពីវប្បធម៌បុរាណខ្មែរគ្រប់ទម្រង់ ដោយហាត់រៀនទាំងការនិយាយក្ដី និង រៀបចំខ្លួន អោយសមជាកូនខ្មែរនោះផង។មើលត្រឹមសំបកក្រៅ នាងគឺជាក្មេងឆ្លាត ពូកែ ប៉ិនប្រសព្វ និងត្រូវបានមនុស្សភាគច្រើនសរសើរថា មានសំណាង ព្រោះកើតមកស្អាត ហើយបានល្បីទាំងវ័យក្មេង ប៉ុន្តែការពិតនាងគ្រាន់តែជាក្មេងស្រីដែលអភ័ព្វគួរអោយអាណិតម្នាក់តែប៉ុណ្ណោះ ដោយសារតែឳពុកម្ដាយបាក់បែកគ្នា ហើយបណ្ដាលអោយនាង និង បងប្រុស ដែលមានតែពីរនាក់បងប្រុស ក្លាយជាក្មេងកំព្រាឳពុក ហើយលែងមានជីវិតកក់ក្ដៅ។ យ៉ាងណាមិញ ដ្បិតតែលែងមានការថ្នាក់ថ្នមពីឳពុក នាងតូចក៏នៅតែសម្រេចគោលដៅ ដោយកំពុងត្រូវបានបណ្ដុះអោយក្លាយជាក្មេងស្រីដែលរឹងមាំ ដោយក្រៅពីអាចរកលុយបានពីសិល្បះទាំងវ័យក្មេង នាងក៏មានចំណូលពីការបង្ហោះលក់គ្រឿងសម្អាង និង ផលិតផលផ្សេងៗតាមអនឡាញសម្រួលបន្ទុកម្ដាយលើថ្លៃសិក្សា។ នាងកាន់តែត្រូវបានជំរុញអោយចូលប្រឡូកសិល្បៈ ដោយក្នុងមួយថ្ងៃនាងត្រូវបានគេកក់ថតមិនសូវលោះពេលឡើយ ដោយមានជីដូនដើរតាម។ នៅក្នុងវិស័យសម្ដែង នាងក៏មានទំនោរសម្ដែងតែភាពយន្តណា ឬ សកម្មភាពសិល្បៈណា ដែលតម្រូវអោយនាងស្លៀកពាក់បែបបុរាណខ្មែរ ច្រើនជាងតម្រូវអោយស្លៀកបែបសម័យស៊ីវិល័យនោះដែរ។ ជាក់ស្ដែងក្រោយពីបានក្លាយជាតួអង្គសំខាន់ក្នុងរឿង”ស្នេហាឆ្លងជាតិ វគ្គ២” ផលិតករច្រើនណាស់ពេញចិត្តចំពោះមុខមាត់ និង ទម្រង់រៀបចំខ្លួនរបស់នាង តែនាងមានចេតនាទទួលតែសកម្មភាពសិល្បៈណាដែលផ្សារភ្ជាប់នឹងសិល្បៈវប្បធម៌ខ្មែរច្រើនជាង។ នាងមានទំនោរតែថតម៉ូដសំអាងការ តែងបុរាណថតFashion និង សម្ដែងក្នងរឿងបែបបុរាណជាដើម ដោយនាងតូចយល់ថា ការចូលបម្រើនៅក្នុងវិស័យសិល្បៈ គឺនាងចង់រួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ ដែលនាងស្រលាញ់តាំងពីតូចជាជាងសម្ដែងអោយតែគេហៅថាជាអ្នកសិល្បៈ។ ក្នុងនោះការបង្កើតឃ្លីប ឬ វីដេអូ ដែលប្រាស់ចាកពីតម្លៃសិល្បះវប្បធម៌ខ្មែរ គឺនាងតូចច្រានចោល១០០ភាគរយ។ នៅលើហ្វេសប៊ុក និង ផេកផ្លូវការ គេឃើញនាងបង្ហោះភាគច្រើនតែសកម្មភាពទទួលថតម៉ូតប្រពៃណី សម្អាងការ និង តែងបែបបុរាណជាដើម ដោយនាងយល់ថាឱកាសផ្សាភ្ជាប់វប្បធម៌ប្រពៃណីខ្មែរ ទៅនឹងការងារសិល្បៈរបស់ខ្លួន គឺជាក្ដីស្រម៉ៃរបស់នាង។

LEAVE A REPLY

Please enter your comment!
Please enter your name here