យោងតាមការប្រកាសរបស់ផលិតកម្ម LD Entertantment បញ្ជាក់ថា ភាពយន្តរឿង”តណ្ហា” ដែលជាភាពយន្តទទួលបានការចាប់អារម្មណ៍ខ្លាំងតាំងពីពេលប្រកាសចេញផ្សាយ នឹងមានការដាក់ចាក់បញ្ចាំងចាប់ពី​ ថ្ងៃ18 វិច្ឆិកា 2021 តទៅហើយ គ្រប់រោងភាពយន្ត បន្ទាប់ពីបើកដំណើរការឡើងវិញ។ ឃើញមានការគាំទ្រ ដោយសារតែមានសាច់រឿងបែបកំប្លែងលាយមនោសញ្ចេតនាធានាម៉ាសើច។
អ្នករង់ចាំទស្សនាមិនតិចទេ​​ ស្របពេលដែលការបើករោងភាពយន្ត ក៏កញ្ជ្រោលធ្វើអោយហ្វេនៗនឹករលឹកផង។ តួអង្គសំខាន់ៗនៅក្នុងភាពយន្តនេះរួមមាន លោក លឹម ជាឡាយ កញ្ញា​​គៀត សុវណ្ណឡាង នាយគ្រឿន អ្នកនាង ស្វែង សុជាតា កញ្ញា សីសី នឹងតារាសម្តែងដែលជាច្រើនទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here