មកស្គាល់មុខសិល្បករ ត្រៀមបំផុសទិវារអេដស៍ពិភពលោកឆ្នាំនេះ

0

ដើម្បីជាការពញាក់អារម្មណ៍អោយនៅតែមើលឃើញថា បញ្ហាអេដស៍គឺនៅតែបង្កផលប៉ះពាល់នៅក្នុងពិភពលោក ជាពិសេសគឋឹនៅកម្ពុជា ក្រុមImpulse Phnom Penh បានរៀបចំការបង្ហាញសិល្បៈអមដោយកិច្ចសម្ភាសន៍ និង ការអបរំជាច្រើន ដើម្បីអោយយល់ដឹងកាន់តែច្បាស់ពីបញ្ហាអេសដ៍ និង ការរួមគ្នាកាត់បន្ថយការរើសអើងចំពោះអ្នកជម្ងឺ ដែលនៅតែជាបញ្ហាចោទ។ តារាចាស់ថ្មីល្បីៗ​ និង កំពុងឡើងកូដជាច្រើនរូប នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ ដែលកាន់តែធ្វើអោយទិវារអេដស៍ពិភពលោកនៅក្នុងឆ្នាំ២០២១នេះ ទទួលការចាប់អារម្មណ៍។ នេះគឺវេទិកានឹងសំដែងសិល្បៈអបអរសាទ​រ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៏ឆ្នាំ2021 ក្រោមប្រធានបទ ” បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល ” ដែលកំពុងធ្វើអោយទិវាអេដស៍ពិភពលោក​របស់កម្ពុជា នៅក្នុងឆ្នាំនេះ ទទួលបានការចាប់អារម្មណ៍ខុសពីសព្វដង។ ក្នុងនោះក្រុមអុីមភលភ្នំពេញក៏បានរៀបចំកម្មវិធីមួយដេីម្បីរួមចំណែកក្នុងការទប់ស្តាប់និងបង្កេីនសេវាសុខភាពសម្រាប់សគមន៍របស់ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកប្តូរភេទឬអ្នកស្រលាញ់ភេទដូចគ្នា ដេីម្បីអោយមានភាពខ្លាហានក្នុងការទទួលស្គាល់ខ្លូនឯង​ ហ៊ានចេញមុខមកទទួលសេវាសុខភាព នឹងចូលរួមសកម្មភាពសង្គមផ្សេងៗដោយមិនមានការរេីសអេីងផងដែរ។ សិល្បករសិល្បការិនី ដែលនឹងរួមគ្នាបង្កើតព្រឹត្តិការណ៍កម្សាន្តសប្បាយក្នុងន័យលើកកម្ពស់ការយល់ដឹងពីជម្ងឺអេដស៍នៅកម្ពុជានេះរួមមាន កញ្ញា​ យ៉េ​យ៉េ​, លោក រ៉េត​ បូរ៉ា​, កញ្ញា ណូឌី​, កញ្ញា ម៉ាដាម​ កល កញ្ញា អ៊ុក ដារ៉េត​, ពិធីករ លោក គង់​ ប៊ុនថន​, ​ ពិធីករ លោក ឃុតសីហា​, លោក វណ្ណា ឌី​, តារាសម្ដែង ម៉ែ វឿន​, កញ្ញា ការ៉ាកេត​, តារាសម្ដែង គីមតួ​, និង តារាសម្ដែង កញ្ញា ប៉ែនរ៉ន កូបពី ដែលជាតារាល្បីប្រចាំនៅក្រុងសៀមរាប​។

អ្នកទាំងនេះ នឹងនាំគ្នាមកបញ្ចេញស្នាដៃក្នុងកម្មវិធីនេះ ដោយការបង្ហាញខ្លួនលើកនេះ គឺអាចនិយាយបានថា សុទ្ធសឹងតែជាតារារះថ្មី និងកំពុង ដែលមានការចាប់អារម្មណ៍ពីសំណាក់បងប្អូនដែលនិយមលេងកំសាន្តតាមប្រពន្ធ័​ Meta Facebook, Tik Tok , YouTube តែម្ដង។ កម្មវិធីនេះក៏នឹងមានការផ្សព្វផ្សាយតាមផេក Impusle Phnom Penh នៅវេលាម៉ោង​ 8:00-9:00 នាទីល្ងាចនៅថ្ងៃទី01ខែធ្នូ​ឆ្នាំ2021នេះ​ផងដែរ។ កម្មវិធីនេះមានការគាំទ្រកម្មវិធីដោយ​ អង្កការ​ AHF Cambodia , Impusle Group , ក្រោមការសហការណ៍ដោយ​ សារព័ត៌មាន​ផ្ទះតារា​, បណ្តាញចតុមុខ​ New Song Studio, Moment Plus studio , SNB media official, និង Good friend Clinic ។

LEAVE A REPLY

Please enter your comment!
Please enter your name here