ដើម្បីជាការពញាក់អារម្មណ៍អោយនៅតែមើលឃើញថា បញ្ហាអេដស៍គឺនៅតែបង្កផលប៉ះពាល់នៅក្នុងពិភពលោក ជាពិសេសគឋឹនៅកម្ពុជា ក្រុមImpulse Phnom Penh បានរៀបចំការបង្ហាញសិល្បៈអមដោយកិច្ចសម្ភាសន៍ និង ការអបរំជាច្រើន ដើម្បីអោយយល់ដឹងកាន់តែច្បាស់ពីបញ្ហាអេសដ៍ និង ការរួមគ្នាកាត់បន្ថយការរើសអើងចំពោះអ្នកជម្ងឺ ដែលនៅតែជាបញ្ហាចោទ។ តារាចាស់ថ្មីល្បីៗ និង កំពុងឡើងកូដជាច្រើនរូប នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ ដែលកាន់តែធ្វើអោយទិវារអេដស៍ពិភពលោកនៅក្នុងឆ្នាំ២០២១នេះ ទទួលការចាប់អារម្មណ៍។ នេះគឺវេទិកានឹងសំដែងសិល្បៈអបអរសាទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៏ឆ្នាំ2021 ក្រោមប្រធានបទ ” បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល ” ដែលកំពុងធ្វើអោយទិវាអេដស៍ពិភពលោករបស់កម្ពុជា នៅក្នុងឆ្នាំនេះ ទទួលបានការចាប់អារម្មណ៍ខុសពីសព្វដង។ ក្នុងនោះក្រុមអុីមភលភ្នំពេញក៏បានរៀបចំកម្មវិធីមួយដេីម្បីរួមចំណែកក្នុងការទប់ស្តាប់និងបង្កេីនសេវាសុខភាពសម្រាប់សគមន៍របស់ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកប្តូរភេទឬអ្នកស្រលាញ់ភេទដូចគ្នា ដេីម្បីអោយមានភាពខ្លាហានក្នុងការទទួលស្គាល់ខ្លូនឯង ហ៊ានចេញមុខមកទទួលសេវាសុខភាព នឹងចូលរួមសកម្មភាពសង្គមផ្សេងៗដោយមិនមានការរេីសអេីងផងដែរ។ សិល្បករសិល្បការិនី ដែលនឹងរួមគ្នាបង្កើតព្រឹត្តិការណ៍កម្សាន្តសប្បាយក្នុងន័យលើកកម្ពស់ការយល់ដឹងពីជម្ងឺអេដស៍នៅកម្ពុជានេះរួមមាន កញ្ញា យ៉េយ៉េ, លោក រ៉េត បូរ៉ា, កញ្ញា ណូឌី, កញ្ញា ម៉ាដាម កល កញ្ញា អ៊ុក ដារ៉េត, ពិធីករ លោក គង់ ប៊ុនថន, ពិធីករ លោក ឃុតសីហា, លោក វណ្ណា ឌី, តារាសម្ដែង ម៉ែ វឿន, កញ្ញា ការ៉ាកេត, តារាសម្ដែង គីមតួ, និង តារាសម្ដែង កញ្ញា ប៉ែនរ៉ន កូបពី ដែលជាតារាល្បីប្រចាំនៅក្រុងសៀមរាប។
អ្នកទាំងនេះ នឹងនាំគ្នាមកបញ្ចេញស្នាដៃក្នុងកម្មវិធីនេះ ដោយការបង្ហាញខ្លួនលើកនេះ គឺអាចនិយាយបានថា សុទ្ធសឹងតែជាតារារះថ្មី និងកំពុង ដែលមានការចាប់អារម្មណ៍ពីសំណាក់បងប្អូនដែលនិយមលេងកំសាន្តតាមប្រពន្ធ័ Meta Facebook, Tik Tok , YouTube តែម្ដង។ កម្មវិធីនេះក៏នឹងមានការផ្សព្វផ្សាយតាមផេក Impusle Phnom Penh នៅវេលាម៉ោង 8:00-9:00 នាទីល្ងាចនៅថ្ងៃទី01ខែធ្នូឆ្នាំ2021នេះផងដែរ។ កម្មវិធីនេះមានការគាំទ្រកម្មវិធីដោយ អង្កការ AHF Cambodia , Impusle Group , ក្រោមការសហការណ៍ដោយ សារព័ត៌មានផ្ទះតារា, បណ្តាញចតុមុខ New Song Studio, Moment Plus studio , SNB media official, និង Good friend Clinic ។