នាពេលចុងក្រោយនេះ ឈុតតំណាងជាតិ ដែលច្នៃអោយកញ្ញា ងិន ម៉ារ៉ាឌីហៅRosaម្ចាស់មកុដចក្កវាឡកម្ពុជាឆ្នាំ២០២១ បានចេញជារូបរាងហើយពេលនេះ។ ឈុតដែលរំលេចឡើងឆាប់ៗ លើឆាកអន្តរជាតិនោះ អាចជឿថាប្លែកម្យ៉ាង បើទោះជាត្រូវជែងគេឯងទៀតក្តី។ ទស្សនិកជន ដែលបានឃើញ កញ្ញា ងិន ម៉ារ៉ាឌី គ្រងឡើងនោះសុទ្ឋតែយល់ថា មានអត្ថន័យតាមរចនារបស់ខ្មែរហើយ ជឿថារដូលកាលនេះកម្ពុជាអាចទទួលបានការទាក់ទាញទោះលទ្ឋផលបែបណា។
វិស័យបវរកញ្ញានៅ កម្ពុជាឃើញថា មានការជឿនលឿនពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះតែអ្នកគាំទ្រចូលចិត្តតាមដានរាល់ពេលដែលបង្កើតឡើង។ ជាក់ស្តែងកម្មវិធីប្រកួតបវរកញ្ញា ២ដែលវ៉ាដាច់គេក្នុងការឆក់អារម្មណ៍ទស្សនិកជន តាមប្រម៉ាញ់ នោះ គឺMiss Grand Cambodia និង Miss Universe Cambodia ផ្ទុះការគាំទ្រសាហាវ។ ឯបេក្ខភាពដែល បានមកដាក់ពាក្យឃើញថា មានការប្រជែងគ្នា និងខំតតាំងតាមសមត្ថភាពព្រោះថា ងាយទទួលបានភាពល្បីល្បាញក្រោយពេល បានឡើងឆាកប្រកួត។
ងិន ម៉ារ៉ាឌី ដែលជា នារីវ័យឆ្លាតលើ ការប្រកួតបវរកញ្ញាចក្រវាឡកម្ពុជា បានត្រៀមខ្លួនហោះ ទៅការប្រឡងនារីកំពូលសម្រស់មកពី បណ្តាប្រទេសផ្សេងៗ។ នាងបានបង្វឹកខ្លួនយ៉ាងខ្លាំង សម្រាប់ការប្រឡងមួយនេះ និងជាក្តីស្រម៉ៃ ដែលនាងប៉ងយូរមកហើយ។ ដូចនេះហើយរាល់ឈុត សម្លៀកបំពាក់មិនថា បុរាណ ឬសម័យនាងនិងក្រុមការងារ មានការយកចិត្តទុកដាក់ សម្រិតសម្រាំងជាខ្លាំង ដើម្បីដណ្តើមយកភាពលេចធ្លោ និងកិត្តិយសជូនជាតិកម្ពុជា។ ម៉ារ៉ាឌី រមែងបង្ហាញភាពជឿជាក់ ក្នុងការតស៊ូប្រឡង នាងមានការតតាំងខ្ពស់ មិនចាញ់រៀមច្បង រ៉េត សារីតា។ បើនិយាយពីភាសា វិញនាងក៍ច្បាស់លាស់ក្នុងការ និយាយអង់គ្លេសបានយ៉ាងរលូនល្អ។

LEAVE A REPLY

Please enter your comment!
Please enter your name here