ប៉ាច គីមមួយ ប្រាកដចិត្តមែនទេ ដែលគ្រោងដឹកដៃ សយ រតនៈ ចូលរោងការ

0

មកទល់ពេលនេះ គីមមួយ និងប្រុសក្មេងសយ រតនៈ កាន់តែស្អិតល្មួតចូលគ្នា ដោយសារកាន់តែងាកមក ស្និតស្នាលគ្នាច្រើនឡើងលើសមុន។ គេឯងសួរថា ប៉ាច គីមមួយ និងសយ រតនៈ អាចក្លាយជាប្តីប្រពន្ឋគ្នា ខាងអត់ឬអត់។ ឬមួយអាចជា ការសម្តែងដើម្បីជាភាពទាក់ទាញ ពេលនេះហ្វេនៗ កំពុងតាមដានរឿងនេះណាស់។
ប៉ាច គីមមួយ ព្យាយាមរឹតចំណងស្នេហាជាមួយប្រុសក្មេងសយ រតនៈ ពីមួយថ្ងៃទៅ​មួយថ្ងៃ​ឲ្យកាន់​តែរឹងមាំ​ថែម​ទៀតដូចជានៅចុងសប្ដាហ៍​ពួកគេនាំគ្នាទៅកម្សាន្ដនៅតំបន់ទេស​ចរណ៍ឆ្ងាយៗពីក្រុង ខណៈដែលដំណឹង​ពួកគេដឹកដៃគ្នា​ចូលរោងការកាន់​តែកៀកខិត​ចូល​មក​ដល់​បន្ទាប់ពីត្រូវមិត្តភក្ដិទាំងសងខាងជម្រុញ​ឲ្យស្រីស្រស់ប្រុសសង្ហារ​១គូនេះ​គូ​តែ​ដល់​វេលា​​ក្រាបផ្ទឹមតាមប្រពៃណីខ្មែរឆាប់ៗទៅព្រោះទុកយូ នាំតែជូផ្អូម។ប៉ុន្ដែនាងគីមមួយ ត្រូវ​សម្រប​ខ្លួន​តាម​ប្រុសក្មេងរតនៈ ហើយប្រសិនបើប្រុសរូបសង្ហាររូបនេះសម្រេច​ចិត្តពន្យា​រពេលនោះ​នាងក៍​មិន​អាច​បង្ខំគូស្នេហ៍ឲ្យធ្វើជាកូនកំលោះ​របស់នាង​បានទាំងរូបគេមិនសប្បាយចិត្តដែរ។
គូស្នេហ៍​តារា១គូ​នេះស្ទើតែចែក​ផ្លូវគ្នា​កណ្ដាល​ទីទៅ​ហើយ​ព្រោះកាលពីដើមឆ្នាំ២០២១​មានព័តមានថា​លោករតនៈ បាន​ងាក​ទៅកៀកកើយស្រី​ផ្សេងដែល​មានទ្រព្យស្ដុកទើបធ្វើឲ្យអ្នក​មេ​ម៉ាយ​គីម​មួយ ព្រួយចិត្តជាខ្លាំង។តែក្រោយមក​ពួក​គេ​បង្ហាញ​ភាព​ផ្អែមល្ហែមស្នេហ៍សារជាថ្មីឡើង​វិញដូច​ជាទៅណាមក​ណាជិះ​រថយន្ដតែ២នាក់ហើយ​ពាក់អាវនិងខោព័ណ​ដូចគ្នាដើម្បីបញ្ជាក់​ថាចិត្ត១​ថ្លើម១ធ្វើឲ្យប្រុសផ្សេងៗទៀតដែលលង់ស្នេហ៍គីមមួយ ដែរបានខកចិត្តព្រោះទោះជាចង់ជះ​លុយធំប៉ុណ្ណាមកធ្វើ​នុយ​ក៍មិនអាចស្ទួចបេះ​ដូង​អ្នកមេម៉ាយសាច់សខ្ចីដូចបណ្ដូលចេក​រូប​នេះ​ពីប្រុសក្មេងបានដែរ។យ៉ាងណាទាំងនាងគីមមួយ និង​លោក​រតនៈ ធ្លាប់ប្រាប់អ្នកយកព័ត​មាន​យើងថាពួកគេ​មិនទាន់​អាច​និយាយរឿង​រៀប​ការថា​នឹងធ្វើនៅពេលណាបាន​ឡើយ។អ្វី​ដែលគូ​ឲ្យចាប់អារម្មណ៍ពេលនេះនាងគីមមួយ ហាក់ល្បីតែរឿង​ស្នេ​ហាជាង​អាជីពចម្រៀង​ព្រោះ​ក្រោយ​នាងបាត់បង់​ឱកាស​ច្រៀង​សម្ដែងជាមួយលោកព្រាប សុវត្ថិ នោះពេលនេះ​នាងហាក់​នៅ​ទ្រឹងពិបាកលោតទៅមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here