មកទល់ពេលនេះ គីមមួយ និងប្រុសក្មេងសយ រតនៈ កាន់តែស្អិតល្មួតចូលគ្នា ដោយសារកាន់តែងាកមក ស្និតស្នាលគ្នាច្រើនឡើងលើសមុន។ គេឯងសួរថា ប៉ាច គីមមួយ និងសយ រតនៈ អាចក្លាយជាប្តីប្រពន្ឋគ្នា ខាងអត់ឬអត់។ ឬមួយអាចជា ការសម្តែងដើម្បីជាភាពទាក់ទាញ ពេលនេះហ្វេនៗ កំពុងតាមដានរឿងនេះណាស់។
ប៉ាច គីមមួយ ព្យាយាមរឹតចំណងស្នេហាជាមួយប្រុសក្មេងសយ រតនៈ ពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែរឹងមាំថែមទៀតដូចជានៅចុងសប្ដាហ៍ពួកគេនាំគ្នាទៅកម្សាន្ដនៅតំបន់ទេសចរណ៍ឆ្ងាយៗពីក្រុង ខណៈដែលដំណឹងពួកគេដឹកដៃគ្នាចូលរោងការកាន់តែកៀកខិតចូលមកដល់បន្ទាប់ពីត្រូវមិត្តភក្ដិទាំងសងខាងជម្រុញឲ្យស្រីស្រស់ប្រុសសង្ហារ១គូនេះគូតែដល់វេលាក្រាបផ្ទឹមតាមប្រពៃណីខ្មែរឆាប់ៗទៅព្រោះទុកយូ នាំតែជូផ្អូម។ប៉ុន្ដែនាងគីមមួយ ត្រូវសម្របខ្លួនតាមប្រុសក្មេងរតនៈ ហើយប្រសិនបើប្រុសរូបសង្ហាររូបនេះសម្រេចចិត្តពន្យារពេលនោះនាងក៍មិនអាចបង្ខំគូស្នេហ៍ឲ្យធ្វើជាកូនកំលោះរបស់នាងបានទាំងរូបគេមិនសប្បាយចិត្តដែរ។
គូស្នេហ៍តារា១គូនេះស្ទើតែចែកផ្លូវគ្នាកណ្ដាលទីទៅហើយព្រោះកាលពីដើមឆ្នាំ២០២១មានព័តមានថាលោករតនៈ បានងាកទៅកៀកកើយស្រីផ្សេងដែលមានទ្រព្យស្ដុកទើបធ្វើឲ្យអ្នកមេម៉ាយគីមមួយ ព្រួយចិត្តជាខ្លាំង។តែក្រោយមកពួកគេបង្ហាញភាពផ្អែមល្ហែមស្នេហ៍សារជាថ្មីឡើងវិញដូចជាទៅណាមកណាជិះរថយន្ដតែ២នាក់ហើយពាក់អាវនិងខោព័ណដូចគ្នាដើម្បីបញ្ជាក់ថាចិត្ត១ថ្លើម១ធ្វើឲ្យប្រុសផ្សេងៗទៀតដែលលង់ស្នេហ៍គីមមួយ ដែរបានខកចិត្តព្រោះទោះជាចង់ជះលុយធំប៉ុណ្ណាមកធ្វើនុយក៍មិនអាចស្ទួចបេះដូងអ្នកមេម៉ាយសាច់សខ្ចីដូចបណ្ដូលចេករូបនេះពីប្រុសក្មេងបានដែរ។យ៉ាងណាទាំងនាងគីមមួយ និងលោករតនៈ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាពួកគេមិនទាន់អាចនិយាយរឿងរៀបការថានឹងធ្វើនៅពេលណាបានឡើយ។អ្វីដែលគូឲ្យចាប់អារម្មណ៍ពេលនេះនាងគីមមួយ ហាក់ល្បីតែរឿងស្នេហាជាងអាជីពចម្រៀងព្រោះក្រោយនាងបាត់បង់ឱកាសច្រៀងសម្ដែងជាមួយលោកព្រាប សុវត្ថិ នោះពេលនេះនាងហាក់នៅទ្រឹងពិបាកលោតទៅមុខ៕