កែវ ផល្លីកា មិនខ្វល់ពីពេលវេលាដើរទៅមុខ និង រឿងស្នេហា

0

 

មកទល់ពេលនេះ កញ្ញាកែវ ផល្លីកា ហាក់មិនមានចេតនា ចង់ភ្ជាប់ខ្លួនជាមួយជីវិតឯកជនឬ ហាក់បិទបាំងបុរសក្នុងសុបិន្ត បើទោះជានាងមានអ្នកតាមស្រឡាញ់ច្រើនអ្នកបែបណា។ ផល្លីកា ហាក់ផ្តោតលើជីវិតការងារ ជាទិសដៅសំខាន់ ក្រោយពេលមើលឃើញ វិធីជ្រើសរើសយក ការងារគ្មានប្រុសណារំខានចិត្ត នាងអាចមាន សមត្ថភាពរកប្រាក់ជួយលើកស្ទួយជីវភាពគ្រួសារ អោយល្អប្រសើរបាន។
ច្រើនឆ្នាំមកហើយដែល ផល្លីកា បានក្លាយជា ពិធីការិនី ប្រចាំទូរទស្សន៍បាយ័ន ដោយបានឆ្លងកាត់នូវ កម្មវិធីមួយចំនួន ក្នុងដៃ។ បណ្តាកម្មវិធីដែលនាងច្បាស់លាស់ក្នុង ការចាប់យកហើយ អ្នកគ្រប់គ្រងកម្មវិធីផ្តល់អោយគឺ កម្មវិធី«រាត្រីពណ៌ស្វាយ» និងខ្លះទៀតឃើញលេចមុខនៅក្នុថ កម្មវិធី«តន្ត្រីស្រុកស្រែ»។ នាងក៍ជា ស្នូលការងារសំខាន់ម្នាក់ដែរ ប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន។ នាងត្រូវបានមេកើយ ពិតចិត្តព្រោះយល់ដឹងពីការងារ ហើយរបៀបលើកដាក់សំឡេង និយាយពេលឡើងឆាកក៍ឃើញថា ផល្លីកា ធ្វើបានល្អ ដោយមិនភ៏យខ្លាចភ្លាត់។
ជោគជ័យលើ ការងារប៉ុន្តែផល្លីកា ហាក់ប្រយ័ត្នប្រយែង នូវពាក្យស្នេហា ព្រោះអាយុកាន់តែច្រើនទៅហើយ ផល្លីកា ហាក់មិនទាន់សម្រេចចិត្តបើកបេះដូងត្រងយកបេះដូង បុរសចិត្តស្មោះណា ជាគូអនាគតនៅឡើយ។ មិត្តរួមអាជីពនាងច្រើនគ្នាហើយ ដែលបានដល់គូព្រេង រហូតរៀបការបានអនាគត ។ខ្លះមានកូន២ឬ៣ប្រឡែង ដោយសាងបានស្នេហាកក់ក្តៅ។ នៅឡើយតែនាងកម្រទម្លាយ ជីវិតស្នេហាពាក់ព័ន្ឋជាមួយបុរសណា អោយគេដឹងឭ។

LEAVE A REPLY

Please enter your comment!
Please enter your name here