កូនស្រីដ៏ស្រស់ស្អាត របស់លោក ឈិន កុសល ឈិន មុន្នីនាថ ពេលនេះកំពុងតែ មានឈ្មោះល្បីល្បាញ ដូចការគ្រោងទុក។ នេះជាគ្រាប់ពេជ្រ មួយទៀតនៃត្រកូលឈិន ហើយក៏សង្ឃឹមថា ឈិន មុន្នីនាថ ពិតជាបន្តរក្សាស្នាមញញឹម មួយនេះអោយបានយូរ តាមរយៈការដុះខាត់ខ្លួនឯងអោយ កាន់តែល្បីឆ្ពោះទៅមុខបន្តទៀត។
ឆ្នាំចាស់២០២១ ជិតផ្លាស់ចូលដល់ឆ្នាំ២០២២នាតារាសម្តែងរាងតូចច្រឡឹងនាង ឈិន មុន្នីនាថ បានរៀបរាប់នូវមេរៀនជីវិតមួយចំនួនដែលខ្លួនបានធ្វើ និងជាបទពិសោធន៍ដែលនាងបានជួបប្រទះ។មិនខុសពីអ្នកផ្សេង ឈិន មុន្នីនាថ បានជួបនូវបញ្ហាជាបន្តបន្ទាប់ ប៉ុន្តែនាងព្យាយាមធ្វើខ្លួនអោយរឹងមាំ​​ និងដោះស្រាយដោយមិនគេចវេស។
ឈិន មុន្នីនាថ បានលើកឡើងថា ឆ្នាំនេះទទួលបានមេរៀនច្រើនសម្រាប់ខ្លួនឯងបង្រៀនអោយខ្លួនឯងរឹងមាំពេលជួបបញ្ហា ព្រោះមិនមែនមានតែយើងដែលដែលជួបបញ្ហាទេ។នាងបញ្ជាក់ថា រៀនដោះស្រាយនឹងធ្វើចិត្តទទួលស្គាល់ការពិត លែងគេចវេសដូចពីមុន រៀនធ្វើអ្វីម្នាក់ឯង ដោយខ្លួនឯង ព្រោះដឹងថាគ្មានអ្នកណា ក្បែរយើងគ្រប់ពេល និងកំដរយើងបានគ្រប់ពេលទេ គេក៏មានរវល់រឿងគេដែរ ព្រោះថ្ងៃមុខយើងនឹងខ្លួនយើងដែលប្រឈមមុខរាល់រឿងរ៉ាវដែលជួបប្រទះ។
លែងទួញសោកប្រាប់អ្នកដទៃពីបញ្ហាដែលខ្លួនបានជួប ព្រោះមិនមែនមានយើងដែលជួបបញ្ហា គេក៏មានបញ្ហារបស់គេ និយាយច្រើនអត់ប្រយោជន៍នាំតែគេសើចយំ ហើយក៏មិនមែនមនុស្សគ្រប់រូបអបអរនៅពេលពេលដែលយើងជោគជ័យដែរ…!។
លែងទុកចិត្តអ្នកណា ជាងខ្លួនឯង ព្រោះពេលខ្លះសម្បីតែខ្លួនឯងក៏ផ្លាស់ប្ដូរចិត្តភ្លាម ចុះទំរាំអ្នកដទៃ?។លែងចង់រាប់អានមនុស្សច្រើនថ្មី មនុស្សសម័យនេះបើយើងគ្មានប្រយោជន៍សម្បីតែមុខគេមិនចង់មើលផង តែពេលគេស្និតស្នាលកុំទាន់អាលអរ មើលសិនថាគេចង់គិតអ្វី។រៀនគិតអវិជ្ជមានមុនធ្វើអ្វីមួយ ព្រោះគ្មានអ្វីដែលយើងធ្វើវាមិនសមចិត្តនិងតាមបំណងទាំងអស់ទេ បើជួបបញ្ហាយ៉ាងហោចណាស់ក៏យើងបានត្រៀមចិត្តមុន។
ស្រឡាញ់ខ្លួនឯង និងអោយតម្លៃខ្លួនឯងខ្លាំងបំផុត យើងស្អាត យើងល្អ យើងអោយតម្លៃខ្លួនឯង គេនិងអោយតម្លៃយើងតាមក្រោយ បើជួបអ្នកណាមិនអោយតម្លៃដកចេញដូចស្មៅទៅកុំទៅសោកស្ដាយជាមនុស្សបែបនឹង រៀនរស់នៅជាខ្លួនឯងធ្វើអ្វីដោយខ្លួនឯង កុំចាំដល់មានគ្នាបានធ្វើ យើងនឹងទទួលបានបទពិសោធន៍ថ្មីសម្រាប់ខ្លួនឯង និងលែងខ្លាចពាក្យថា <បាត់បង់> ។
បើតាម ឈិន មុន្នីនាថ នេះជាបទពិសោធន៍សម្រាប់ឆ្នាំនេះនឹងពាក្យដែលខ្ញុំរំលឹកប្រាប់ខ្លួនឯងរាល់ថ្ងៃ ចុះអ្នកទទួលបានបទពិសោធន៍អ្វីខ្លះហើយសម្រាប់ឆ្នាំនេះ Thanks 2021 for new experience I’m ready for 2022៕

LEAVE A REPLY

Please enter your comment!
Please enter your name here