ឌួង ហ្សូរីដា ក្រោយទទួលបានងាជា ទូតសុឆន្ទៈ  អ្នកការពារសត្វដំរី ពេលនេះ….

0

ពិធីការិនី ឌួង ហ្សូរីដា បានចំណាយពេល ចេញទៅខេត្តរតនៈគិរី ប៉ុន្មានថ្ងៃ ដើម្បីបំពេញកិច្ចការ មួយចំនួន ដែលនាងមិនអាចចោលបាន។ បើទោះជា មមាញឹកជាមួយការងារ រកសុីបែបណា ក៏ហ្សូរីដានៅតែមិនមើលរំលងទីខេត្តភាគឦសាន ដ៏ឆ្ងាយនេះឡើយ។
ហ្សូរីដា បើតាមដឹងនាង បានក្លាយជាទូតសុឆន្ទៈ អ្នកការពារសត្វដំរី ហើយងារមួយនេះ នាង ពេញចិត្តណាស់ដោយសារ ចង់រក្សាទុកពូជសត្វដំរី អោយបានគង់វង្ស និងកាន់តែសម្បូរឡើង បន្តទៀតនៅលើទឹកដីកម្ពុជា។ ម្ល៉ោះហើយបើទោះជា នៅឆ្ងាយគ្នាម្ខាងដីក្រុង ម្ខាងស្រុកឆ្ងាយ ហ្សូរីដា រមែងទទួលយកផែនការ ជាប្រចាំនិងចង់ដឹងដំណឹងរហូត។ ថ្មីៗនេះ ហ្សូរីដា បានធ្វើដំណើរ ដល់ដីរតនៈគិរី ជាមួយអ្នកនាង ចន ច័ន្ទលក្ខិណស កញ្ញា ហ្សូរីម៉ា ជាប្អូនស្រីដើម្បីមើលការងារតាមគម្រោង។
ហ្សូរីដា បានបង្ហោះសារថា «24-01-2022 : មកមើលចៅណូអែល តាមសន្យា…! ណូអែល មានអាយុ ជិត ១ខែហើយ ឥឡូវមានទំងន់ 114kg ហើយចាស៎..! ប៉ុន្តែអូន Cute & Lovely ខ្លាំងណាស់ 🥰🦣🥰 ម៉ាក់ អុីកែវ សប្បាយចិត្ត អោយចូលលេងជាមួយគេយ៉ាសប្បាយ» ។ តារារូបនេះ បានបន្ត ការចាប់អារម្មណ៍ទៀតថា «🙏🏻អរុណសួស្តីពីអូន ណូអែល 🦣
អូនអាយុ បាន ១ខែ ហើយថ្ងៃនេះ ។អូនជាកូនដំរីស្រុកដែលកើតក្នុង ស្រុកកាទៀង ខេត្តរតនៈគីរី នៃព្រះរាជាណាចក្រ កម្ពុជា 🦣
អូន Cute គួរអោយស្រឡាញ់ណាស់។សុំសួរមួយចាស៎ ពុកម៉ែ បងប្អូន ដែលធ្លាប់ឃើញកូនដំរីអត់ក្នុងជីវឹតនេះ ?
👉🏻បើធ្លាប់ សូមខមីនថា (YES)
👉🏻បើមិនធ្លាប់ សូមខមីនថា (NO)»។

LEAVE A REPLY

Please enter your comment!
Please enter your name here