មកមើលសម្រស់ ម្ចាស់មកុដ Miss Thailand ដែលលេចធ្លោគ្រប់វគ្គ

0

សូមចូលរួម​អបអរសាទរ​ដល់​ Manita Farmer បានឈ្នះ​មកុដ​ បវរកញ្ញា​ថៃ​ Miss Thailand លេីកទី​ ៥៣​ នៃប្រទេសថៃ​ ។ ក្រោយការ ប្រកួតដ៍ស្វិតស្វាញ ក៍រកបាន នារីកំពូលសម្រស់ដ៍ស្រស់ និង ពូកែជាងគេ។នាងពិតជា​សាកសមខ្លាំងណាស់​ គ្រប់វគ្គតែងតែ​លេចធ្លោជានិច្ច។ រូបសម្បត្តិរបស់នាង មើលម្តងណាក៍ស្អាត ហើយ ប្រជាជនថៃ សុទ្ឋសរសើរថា ស្អាតខ្លាំងណាស់។
ទម្រាំឆ្លងមកដល់ពេលក្លាយជាម្ចាស់មកុដ កញ្ញា រូបនេះបានឆ្លងកាត់បណ្តា វគ្គសំខាន់ៗជាច្រើនដងដើម្បីវាយតម្លៃ ទេពកោសល្យ បែបណា។ ព្រឹត្តិការណ៍ប្រកួតនេះ ស្ថិតក្រោមការឃ្លាំមើលពីសំណាក់ ទស្សនិកជនជាច្រើន ដែលចង់ដឹងថា នារីឆ្លាតជាងគេ មានលក្ខណៈ ពិសេសកម្រិតណា។ នៅពេលរកឃើញ សុទ្ឋតែលើកឡើងថា នាងពិតជាផូរផង់បំផុតដែល សមក្លាយជាម្ចាស់ជ័យលាភី។
វិស័យបវរកញ្ញា នៅក្នុងប្រទេសថៃឃើញថា រីកព្រោងព្រាតពាសពេញប្រទេសហើយក៍ជឿនលឿន។ មិនថាទម្រង់ណានោះទេ ឃើញថា មានលក្ខណៈអស្ចារ្យបំផុត រាប់ទាំងឆាក ភ្លើងពណ៌ ការឌីហ្សាញសម្លៀកបំពាក់ បុរាណ និងឈុតតំណាងជាតិ។ ចំពោះប្រទេសកម្ពុជាយើងវិញ ក៍កាន់តែមានការរីកចម្រើនលើវិស័យ ជ្រើសរើសបវរកញ្ញា ដោយរកបានល្អពីមួយឆ្នាំទៅមួយឆ្នាំ។

LEAVE A REPLY

Please enter your comment!
Please enter your name here