ស្វីតមិនណយទេ ពាក្យជូនពររបស់ស្វាមីជូនពរ លោកជំទាវ ឈិន ច័ន្ទសុធារី ថ្ងៃខួបកំណើត

0

 

កាលពីថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២២ លោកឧកញ៉ា កែវ ពិសិដ្ឋ អ្នកជំនួញដីធ្លី ផ្ទះបុរី និង ភោជនីយដ្ឋាន ដែលជាស្វាមីអ្នកនាង ឈិន ច័ន្ទសុធារី បានរៀបចំពិធីខួបកំណើតអោយអ្នកនាងប្រកបដោយភាពយកចិត្តទុកដាក់គួរអោយសរសើរ ដើម្បីបង្ហាញពីក្ដីស្រលាញ់។ អ្វីដែលគេកត់សម្គាល់គឺលោកបានជូនពរអ្នកនាងឡើងផ្អែម នៅលើបណ្ដាញសង្គម។

លោកឧកញ៉ា ពិសិដ្ឋ បានសរសេររៀបរាប់ថា “រីករាយខួបកំណើតប្រពន្ធសម្លាញ់ ជូនពរអូនសម្រស់កាន់តែស្អាត មានស្នាមញញឹមអោយបានបានច្រើន ពោរពេញទៅដោយថាមពលនៃក្ដីស្រលាញ់សម្រាប់បងអោយបានច្រើនៗជារៀងរហូត❤️❤️ និងសូមអរគុណ🙏🙏🙏បងអ្នកឧកញ្ញ៉ា បងឧកញ្ញ៉ា បងៗឯកឧកត្ដមទាំងអស់ លោកជំទាវទាំងអស់បានមកផ្ដល់កិត្តិយស និងបានជួយរៀបចំកម្មវិធីឥតព្រាងទុកក្នុងកម្មវិធីថ្ងៃពិសេសភរិយារបស់ប្អូនដោយក្ដីការគោរព”។ ជាមួយនឹងសារបែបនេះក៏ធ្វើអោយអ្នកនាង ឈិន ច័ន្ទសុធារី ពោរពេញដោយសុភមង្គលនៅក្នុងជីវិតក្រោយពីរួមរស់ជាមួយអ្នកជំនួញរូបនេះផងដែរ ថ្វីត្បិតតែអ្នកទាំងពីរមិនទាន់បង្ហាញដោយមង្គលការធំដុំបង្អួតអ្នកសិល្បៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here