MVបទថ្មី របស់ផលិតកម្ម BN កំពុងទទួលបានការចាប់អារម្មណ៍

0

 

បន្ទាប់ពីបញ្ចេញMV បទ ” ឈឺទាំង៣” ផលិតកម្មBN ទទួលបានការចាប់អារម្មណ៍មិនណយឡើយ ដោយសារតែតារាប្រុស៣រូប ដែលផលិតកម្មជ្រើសមកច្រៀងនៅក្នុងបទនេះ សុទ្ធតែមានទឹកដមសំលេងល្អ រូបសម្បត្តិស្រស់សង្ហារ និង កំពុងឡើងសន្ទុះនៅលើបណ្ដាញសង្គម។ មួយបទនេះក៏ជាស្នាដៃនិពន្ធថ្មីទាំងសាច់ភ្លេង និង ប៉ារ៉ូលចម្រៀង ដែលធ្វើអោយអ្នកស្ដាប់ទាក់ត្រចៀកផងដែរ ទើបមានការចាប់អារម្មណ៍។ អ្វីដែលគេចាប់អារម្មណ៍គឺមានការសម្ដែងដោយផ្ទាល់ពីម្ចាស់ភាគហ៊ុនធំរបស់ផលិតកម្មតែម្ដង គឺលោក ហេងហេង ដែលអ្នកសិល្បៈមួយចំនួនពិបាកអូសរំលង។ យ៉ាងណាមិញនេះមិនមែនជាស្នាដៃលើកដំបូងដែលផលិតកម្ម BN ធ្វើអោយមានការចាប់អារម្មណ៍នោះទេ កន្លងមកក៏មានរាប់មិនអស់ផងដែរ៕

បុរសបីនាក់ ឈឺចាប់ផ្សេងគ្នា ហេតុផលផ្សេងគ្នា តើរឿងរ៉ាវស្នេហ៍ទាំងនេះ ជួបវិបត្តិបែបណាខ្លះ???

LEAVE A REPLY

Please enter your comment!
Please enter your name here