ចាត់ទុកថានៅមានប្រជាប្រិយភាពមិនធម្មតា ទើបតារាសម្ដែង អ្នកនាង សារ៉ាយ សក្កណា ទទួលបានឱកាសការងារជាហូរហែរមិនដាច់គ្រាន់តែមកដល់ស្រុកភ្លាម។ អ្វីដែលគេកត់សម្គាល់ គឺអ្នកនាង ត្រូវបានផលិតកម្ម Davitra ជ្រើសជាតួឯកក្នុងបទ”វ៉ាក់សាំងមនុស្សក្បត់” ដែលជាបទដែលកំពុងតែផ្ទុះខ្លាំង របស់ផលិតកម្មមួយនេះ។ ការបង្ហាញខ្លួនរបស់អ្នកនាង នៅក្នុងបទ”វ៉ាក់សាំងមនុស្សក្បត់” កំពុងជួយលើកមុខមាត់ និង ប្រជាប្រិយរបស់អ្នកនាង ថែមមួយកម្រិតទៀត ខណៈដែលបទចម្រៀងនេះ គឺបទផ្ទុះខ្លាំង ហើយនឹងត្រូវបានគេរំពឹងថា នៅពេលចេញជាសាច់រឿង គឺពិតជាមានអ្នកតាមដានខ្លាំង។ នៅក្នុងបទនេះ ក៏មានការចូលរួមសម្ដែងពីតារាល្បីៗផ្សេងទៀតផងដែរ ដូចជាលោក ម៉ុង ប៊ុនណូរ៉ា ជាដើម។ មួយបទនេះ គឺជាបទផ្ទុះខ្លាំងរបស់ កញ្ញា វឿន ជីវ៉ា ហើយក៏ជាស្នាដៃដ៏លេចធ្លោមួយរបស់ផលិតកម្ម Davitra នៅក្នុងវិស័យផលិតចម្រៀងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here