ខួបអាពាហ៍ពិពាហ៍គ្រប់12ឆ្នាំ របស់អ្នកគ្រូ រៃ សុភា យ៉ាងគគ្រឹកគគ្រេង

0

កាលពីថ្ងៃទី 25 មីនា ឆ្នាំ 2022 មុននេះ លោកស្រី រៃ សុភា ដែលត្រូវបានគេស្គាល់ថាជាអគ្គនាយិការមជ្ឈមណ្ឌលថែរក្សាសម្ផស្ស Sophea Skincare បានធ្វើពិធីឡើងផ្ទះវីឡាដែលស្ថិតនៅក្នុងគម្រោងបុរី ជីបម៉ុង ក្បែរព្រៃសរ គួបនឹងខួបគម្រប់12ឆ្នាំនៃការរៀបអាពាហ៍ពិពាហ៍យ៉ាងអធឹកអធម។ អ្វីដែលគេកត់សម្គាល់នៅក្នុងពិធីនោះគឺអ្នកគ្រូបានគ្រងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ដែលធ្វើឱ្យអ្នកគាំទ្រមិនតិចទេមានការចាប់អារម្មណ៍។

នេះគឺជាពិធីធំដុំលើកដំបូងដែលអ្នកអ្នកគ្រូបានធ្វើបន្ទាប់ពីបានក្លាយជាតារាហ្វេកប៊ុក និង តិកតុក ល្បីឈ្មោះ។ នៅក្នុងពិធីនោះ អ្នកគ្រក៏បានរំលេចនូវគ្រឿងពេជ្រមួយឈុតយ៉ាងភ្លឺផ្លេកដែលកន្លងមកគេចាប់អារម្មណ៍ថាអ្នកគ្រូកម្ររំលេចនូវគ្រឿងអលង្កាដែលមានតម្លៃបែបនេះ។ ព័ត៌មានលម្អិតមានផ្សាយជូននៅក្នុងវីដេអូកិច្ចសម្ភាសន៍ផ្ទះតារា។

ខាងក្រោមនេះគឺជាទិដ្ឋភាពខ្លះៗនៃពិធីឡើងគេហដ្ឋានថ្មី និង ខួបអាពាហ៍ពិពាហ៍គម្រប់12ឆ្នាំរបស់អ្នកគ្រូ រៃ សុភា និង ស្វាមី៖


LEAVE A REPLY

Please enter your comment!
Please enter your name here