តារាសម្ដែង លោក ឃីម រតនៈ រៀបមង្គលការប្អូនប្រុសយ៉ាងអធឹកអធមនៅកំពង់ឆ្នាំង

0

បើទោះជាបានប្រារពពិធីនៅជាយខេត្តកំពង់ឆ្នាំង ហើយនៅទីតាំងឆ្លងទន្លេ និង ស្ថិតនៅផ្លូវឆ្ងាយ ក៏មង្គលការតារាសម្ដែង លោក ឃីម រតនៈ នៅតែមានវត្តមានតារាសិល្បៈច្រើននាក់។ មង្គលការនេះ មានភាពអធឹកអធម និង កាន់តែសប្បាយខ្លាំង ក្រោមវត្តមានតារាសិល្បៈច្រើននាក់ ឡើងច្រៀងរាំងលើឆាក រហូតដល់ពាក់កណ្ដាលអាធ្រាតុ។

លោក ឃីម រតនៈ ដែលជាតារាសម្ដែង និង ជាសមាជិកគ្រួសារតារាកម្ពុជា បានថ្លែងបញ្ជាក់ថា មង្គលការដែលបានធ្វើឡើងនេះ គឺជាមង្គលការប្អូនប្រុសពៅរបស់លោក ហើយលោកកាន់តែសប្បាយចិត្តយ៉ាងខ្លាំង នៅពេលមង្គលការនេះ មានវត្តមានសិល្បៈជាច្រើនរូប បានស្កាត់តាំងពីភ្នំពេញទៅលើកមុខប្អូនលោក និង គ្រួសារលោកដល់ស្រុកទន្លេ ក្នុងខេត្តកំពង់ឆ្នាំងនោះ។ លោកថាសិល្បករភាគច្រើន គឺបានទៅសម្រាកមុនមួយថ្ងៃព្រោះតែខ្លាចខាតជើង ធ្វើអោយលោកសរសើរពីទឹកចិត្តស្រលាញ់រាប់អានចំពោះលោក និង គ្រួសារនោះផង បើទោះជាមង្គលរបស់ប្អូនប្រុសលោក គឺធ្វើនៅស្រុកកំណើត ហើយជាកន្លែងឆ្លងទឹកឆ្លងដ ដែលមិនស្រួលក្នុងការធ្វើដំណើរ។ សិល្បករដែលបានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងថ្ងៃនោះ រួមមាន លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មានផ្ទះតារា, អ្នកនាង ស្វែង សុជាតា តារាសម្ដែង, អ្នកនាង មាស សម្ផស្ស តារាសម្ដែង, លោក រុន ណាកូ ពិធីករ, កញ្ញា នូឌី អតីតបេក្ខភាព Xfactor , លោក អៀម សុខា ពិធីករ និង ជាតារាសម្ដែង, កញ្ញា ស្រីថូ តារាសម្ដែង និង សិល្បករចាស់ថ្មីមួយចំនួនទៀត។ លោកថា វត្តមានក្រុមសិល្បករដែលបានបង្ហាញខ្លួននេះ បានធ្វើអោយលោកសប្បាយចិត្តយ៉ាងខ្លាំង ហើយក៏បន្សល់នូវអនុស្សាវរីយ៍មិនតិចផងដែរ ក្រោយពេលពិធីបានបញ្ចប់។

ខាងក្រោមនេះ ជារូបភាពខ្លះៗ នៃមង្គលការប្អូនប្រុសរបស់ លោក ឃីម រតនៈ នៅខេត្តកំពង់ឆ្នាំង៖

LEAVE A REPLY

Please enter your comment!
Please enter your name here