មកមើលសម្រស់ បវរកញ្ញាលំដាប់ជួរមុខ កំពុងជះភាពទាក់ទាញ ប្រដេញគ្នា

0

កំពូលនារីសម្រស់ ជាច្រើនដួង ចេញក្រុមរបស់ លោក ម៉ែន និមលរត្ន័ ឃើញថា មានសភាពទាក់ទាញម្យ៉ាងៗ ម្នាក់គួរអោយគន់ណាស់។ នារីដ៍ស្រស់ស្អាតទាំងនោះ សុទ្ឋតែអ្នកមានទេពកោសល្យ និងប្រសូត្រចេញពីការប្រកួតប្រជែង ដ៍តានតឹងហើយកំពុងឈោង ចាប់ភាពល្បីល្បាញ ដូចៗគ្នា។
មហាជនសុទ្ឋ តែដឹងរួចមកហើយថា អ្នកដែលលេចធ្លោ ទាំងនោះ សុទ្ឋតែស្រស់សោភា ខ្លះចេញពីបវរកញ្ញាចក្រវាឡ ខ្លះចេញពីការប្រកួតកញ្ញាឯកកម្ពុជាក៍ឃើញ។ បវរកញ្ញា ដែលមហាជនស្គាល់មាន រឿន ណាត សំណាង អេលីណា រ៉េត សារីតា ឆន ស្រីណេត ជា ចារិនី និងស្រីស្អាតផ្សេងទៀតជាដើម សុទ្ឋតែជាអ្នកឆ្លាតវៃ និងក្លាហានបង្ហាញសមត្ថភាព។
កញ្ញា រ៉េត សារីតា លើកឡើងថា នារីមិនត្រូវគិតថា ភាពស្រស់ស្អាត មានមកពីធម្មជាតិគឺគ្រប់គ្រាន់ឡើយ។ អ្វីដែលសំខាន់គឺឱកាស បង្ហាញអ្វីដែលខ្លួនចង់បាន ចង់បំពេញ ហើយសម្រេចអោយបាន។ ដូចនេះស្ត្រីទាំងឡាយ មិនថាមកប្រកួតឬ ធ្វើអ្វីផ្សេង ត្រូវតែខំហើយបំពេញវា អោយដល់ទីបំផុតអស់ពីលទ្ឋភាព ទោះលទ្ឋផលបែបណាយើងបានលះបង់ដោយភាពអស់ចិត្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here