ពិតទេ! រ៉េត សារីតា បង្ហាញមុខជាមួយ បុរសក្នុងចិត្ត

0

អតីតម្ចស់មកុដ ចក្រវាឡកម្ពុជា រ៉េត សារីតា បានបង្ហាញទឹកមុខញញឹមញញែម ជាពន់ពេកក្រោយពេលបាន ចូលរួមញាំអាហារមួយកន្លែង ។ក្នុងនោះគេឃើញ តារាស្រីរូបនេះ បង្ហាញភាពរីករាយជាមួយ បុរសជនជាតិស្បែកសម្នាក់ ដោយមើលទៅ ដូចជាអ្នកដែល នាងពេញចិត្តក្នុងចិត្ត។

រ៉េត សារីតា បានធ្វើអោយមានការភ្ញាក់ផ្អើល ម្តងកាលនៅអាមេរិក ដោយនាងធ្លាប់បាន បង្ហាញភាពស្វីតជាមួយ បុរសសាសន៍គេម្នាក់។ ក្រោយមកក៍កម្រឃើញ ទើបតែពេលនេះ មានឡើងវិញ។ យ៉ាងណាគេនៅតែ មិនទាន់ដឹងច្បាស់នោះទេ ព្រោះថា សារីតា កម្រផ្តោតលើជីវិត គូពេកណាស់ អំឡុងពេលនេះ។ កញ្ញា ចង់ចំណាយពេលគិត តែពីរឿងការងារ អោយច្រើន ក្នុងពេលកំពុងឡើងកូដ។

ហ្វេនៗ ក៍សង្ឃឹមថានសារីតា ពិតជាដល់គូ ជាមួយបុរសក្នុងបេះដូងពិត ប្រាកដ ដើម្បីបានមើលថែរគ្នា។ ក្រោយជាប់ជាកញ្ញាឯក មកសារីតា ដ៍តូចច្រឡឹងរូបនេះ ទទួលបានភាពទាក់ទាញ ក្នុងសិល្បៈ ហើយមានការងារជាច្រើន រត់ចូលរើខ្លួនលែងរួច។ សារីតា ជានារីក្លាហាន មិនខ្លាចឧបសគ្គ រហូតតស៊ូ ក្លាយជាកញ្ញាឯកដាច់គេនៅក្នុងស្រុក។

LEAVE A REPLY

Please enter your comment!
Please enter your name here