ខ្សែភាពយន្ដ “អាដែង កូនព្រាយក្រឡាភ្លើង” បន្ដសាច់រឿងថ្មីពីនាងណាតបង្ហាញខ្លួន នៅកម្ពុជា

0

កាលពីថ្ងៃទី៣១ ឧសភា ឆ្នាំ២០២២ មុននេះ ខ្សែភាពយន្ដរន្ធត់ដ៏ល្បីល្បាញដែលដកស្រង់ចេញពីដំណាលរឿង នាងណាត ឬ ព្រាយក្រឡាភ្លើងនៅដែនដីប្រាក់ខាណង ដែលទស្សនិកជនក្មេងចាស់ប្រុសស្រីធ្លាប់តាមដានទស្សនាជាច្រើនលើកសារមកហើយនោះ បានបង្ហាញខ្លួននៅកម្ពុជា ដោយបានចាក់ផសាយជូនទស្សនាជាការបើកសម្ពោធ ដើម្បីប្រកាសជាផ្លូវការថា ភាពយន្តមួយនេះ នឹងដំណើរការលក់សំបុត្រគ្រប់រោង ចាប់ពីថ្ងៃទី៣ មិថុនា ២០២២ នេះតទៅ។ នេះគឺជាភាពយន្ត ដែលពិតជាមានសាច់រឿងគួរឲ្យជក់ជិតដិតអារម្មណ៍គ្រប់សម័យកាលផលិត។ ម្ដងនេះមិនមែនផលិតថ្មីសាច់រឿងដដែលដូចពីមុននោះឡើយ តែជាសាច់រឿងបន្តដែលនិយាយពីកូនប្រុសនាងណាតឈ្មោះដែង ដែលបានស្លាប់ក្នុងពោះជាមួយម្ដាយព្រោះសម្រាលមិនរួចដែលជាហេតុបណ្ដាលឲ្យនាងក្លាយជាព្រាយក្រឡាភ្លើងនោះឯង។ តួអង្គកូនប្រុសនាងណាតដែលត្រូវបានបំភ្លេចចោលដោយមិនមានអ្នកណាលើកយកមកនិយាយនោះ ត្រូវបានផលិតករគាស់កកាយក្នុងភាពយន្តនេះ ។ ភាពយន្តរឿង អាដែង កូនព្រាយក្រឡាភ្លើង នេះ គឺពោរពេញដោយឈុតឆាកដ៏ល្អអស្ចារ្យជាច្រើននៅក្នុងផ្ទៃរឿងតែមួយ។ នៅថ្ងៃសម្ពោធទាំងមូល គេឃើញអ្នកទស្សនាណែនរោងតែម្ដង ដោយតារាសិល្បៈល្បីៗ ដូចជាលោក ម៉ាដូណា ក្រុមកំប្លែងយ៉េយ៉េ និង តារាសម្ដែង កញ្ញា ដាវណ្ណ ជេន្នី ជាដើម ក៏បង្ហាញខ្លួន។

ដំណើរសាច់រឿងបានបង្ហាញពីកាលដែលវិញ្ញាម្ដាយបានដើរតាមគន្លងព្រះពុទ្ធសាសនាដើម្បីជម្រះបាបដែលសាង ហើយបន្សល់ទុកខ្មោចអាដែងជាកូនឲ្យនៅកំព្រីកំព្រាតែឯងនៅក្នុងភូមិ។ យ៉ាងណាមិញអ្នកស្រុកភូមិបានដឹងច្បាស់ថាខ្មោចអាដែងនៅក្នុងភូមិដដែល តែមិនបានប្រាប់ក្មេងៗក្នុងភូមិថាអាដែងជាខ្មោចឡើយដើម្បីកុំឲ្យក្មេងក្មាងភ័យ។ អាដែងក៏រាប់អានក្មេងក្នុងភូមិជាមិត្តដូមនុស្សធ្មតា តែហេតុការណ៍មិនបានប្រណីនូវមិត្តភាពពួកគេឲ្យមានក្ដីសុខឡើយ ហើយក៏មានព្រឹត្តិការណ៍ដ៏ព្រឺព្រួចលាយឡំជាមួយឈុតឆាកផ្ទុះសំណើចក្អាកក្អាយនិងក្ដុកក្ដួលអារម្មណ៍ផងដែរ។ ធានាថាទស្សនិកជននឹងជក់ចិត្តម្ដងទៀតមិនចាញ់សាច់រឿងនាងណាតឡើយ ហើយបើចង់ដឹងរឹតតែច្បាស់ ប្រិយមិត្តអាចទស្សនាបាននៅគ្រប់រោងភាពយន្ដទំនើបចាប់ពីថ្ងៃ ៣ មិថុនា ២០២២នេះតទៅ។
https://fb.watch/dlow72co3o/

LEAVE A REPLY

Please enter your comment!
Please enter your name here