ក្រុមហ៊ុនSmartបានធ្វើព្រឹត្តិការណ៍ «Smart Consumers Events» កក្រើកស្រទាប់មហាជន

0

ពាក្យស្លោករបស់​ក្រុមហ៊ុនស្មាត “ស្មាតជីវិតរស់រវើក” គឺត្រូវ​មួយរយភាគរយតែម្តងជាមួយអ្វីដែលស្មាតកំពុងធ្វើ ដោយសារស្មាតតែងតែរិះរកអ្វីដែលថ្មីមិនធ្លាប់មានពីមុនមក មកចែករំលែកជាមួយប្រជាជនកម្ពុជា។ ថ្មីៗនេះក្រុមហ៊ុនដ៏ធំនិងឈានមុខគេមួយនេះបានបង្កើតនូវកម្មវិធីមួយឈ្មោះថា “Smart Consumers Event” ជាកម្មវិធីដ៏អធិកអធមមួយដែលដាក់បង្ហាញជាមួយផលិតផល​ 5 ប្រភេទថ្មីស្រឡាង។
ក្នុងនោះយើងក៏សង្កេតឃើញថាមានវត្តមានតារាកិត្តយសចាស់ថ្មី និងអ្នកបង្កើតមាតិកាជាច្រើនរូបផងដែរ។ ក្នុងកិច្ចសម្ភាសន៍មួយរបស់អ្នកនាងកាតុ នាយគ្រឿន និងអ្នកនាងសារាយ សក្ខណា ដែលអ្នកទាំង3 បានថតស្ពតពាណិជ្ជកម្មថ្មី E-Top up to Win របស់ស្មាតរួមគ្នា បានបង្ហាញចំណាប់អារម្មណ៍ពិសេសៗយ៉ាងរំភើបគគ្រឹកគគ្រែងដែលបានចូលរួមកម្មវិធីនេះ តាមសម្តីអ្នកនាង កាតុ បានរៀបរាប់ថា​ “ស្មាតគឺតែងតែចំណាយថវិការជាច្រើនដើម្បីប្រារព្ធឡើងនូវកម្មវិធីដ៏ធំអស្ចារ្យ និងកក្រើក ជាមួយនឹងវត្តមានតារាល្បីៗជាច្រើនដួង។ អ្នកនាងពិតជាសប្បាយរីករាយនិងភ្ញាក់ផ្អើលជាខ្លាំងដែលបានចូលរួមការដាក់លក់ជាផ្លូវការនូវផលិតផលទាំង​ 5 របស់ស្មាត។ គាត់ក៏បន្តថា E-Top Up to Winនេះគឺជាអ្វីដែលអតិថិជនរបស់ស្មាតនឹងទទួលបាន ហើយវាជាអត្ថប្រយោជន៍ដ៏ពិសេសខ្លាំងទៀតផង។”
បើតាមសម្តីអ្នកនាងសារាយ សក្ខណាវិញបានបន្តថា “អ្នកនាងផ្ទាល់រួមទាំងតារាកិត្តិយសផ្សេងៗ និងទូរទស្សនិកជនសង្ឃឹមថា ស្មាតនឹងនាំយកកម្មវិធីអស្ចារ្យបែបនេះមកបន្តទៀត ដើម្បីឲ្យសិល្បៈករសិល្បៈការនីបានចូលរួមនិងទទួលបានបទពិសោធន៍ដ៏ឡូយនិងអស្ចារ្យ” អ្នកនាងបន្តថា៖ “ស្មាតគឺជាក្រុមហ៊ុនទូរស័ព្ទឈានមុខគេបង្អស់ និងតែងតែពាំនាំអ្វីថ្មីៗមកកាន់ប្រទេសកម្ពុជា។ មិនត្រឹមតែអ្នកនាងទេ តារាៗដ៏ទៃទៀតក៏បានសាកល្បងជាមួយផលិតផលថ្មី E-Top Up to Win នេះដែរ ហើយម្នាក់ៗទទួលបានរង្វាន់គ្រប់ៗគ្នាតែម្តង។”
ងាកមកកាន់នាយគ្រឿនវិញគាត់មានសេចក្តីរំភើបជាក្រៃលែងដោយបានចូលរួមជាភ្ញៀវកិត្តិយសផង និងជាអ្នកសម្តែងឲ្យស្ពតពាណិជ្ជកម្មផលិតផលថ្មីរបស់ស្មាតគឺ E-Top Up to Win ផង។ លោកក៏បានរៀបរាប់បន្តទៀតពីប្រូម៉ូសិនដ៏អស្ចារ្យនេះថា “រាល់ការបញ្ចូលលុយទូរស័ព្ទរបស់លោកអ្នកគឺកាន់តែងាយស្រួលជាពិសេសរាល់ការបញ្ជូលលុយចាប់ពី 5,000​រៀល លោកអ្នក នឹងមានឱកាសឈ្ន “រង្វាន់ធំគឺទឹកប្រាក់សុទ្ធ 10,000 ដុល្លារ រហូតទៅដល់ 8 រង្វាន់” និងរង្វាន់ជាច្រើនជាលានរង្វាន់ទៀត។ នាយគ្រឿនក៏បានបន្តទៀតថាលើកនេះស្មាតមិនត្រឹមតែបោះជំហ៊ានមុនគេទេ គឺស្មាតនឹង​នៅតែ​ព្យាយាម​បង្កើត និង​ស្វែង​រក​អ្វីដែលថ្មី និងប្លែក​លើសគេហើយពិសេសជាងគេមកជូន​ដល់​អតិថិជនរបស់ខ្លួន​ឥតឈប់ឈរផងដែរ។”

គួរបញ្ជាក់ផងដែរថា​អ្នកទាំង 3 បានចាប់ដៃគ្នាថងស្ពតពាណិជ្ជកម្មដ៏អស្ចារ្យមួយដែលជាផលិតផលនិងជាប្រូម៉ូសិនថ្មីរបស់ស្មាត។ “E-Top Up to WIN” រាល់ការបញ្ជូលលុយចាប់ពី 5,000​រៀល លោកអ្នកនឹងទទួលបានរង្វាន់ រង្វាន់ឈ្នះ 100% ឈ្នះពិតៗ គ្រាន់តែបញ្ចូលលុយភ្លាមគឺនឹងទទួលបានសារ បញ្ជាក់ពីការឈ្នះរង្វាន់ភ្លាមៗដែរ។ រង្វាន់ធំគឺលុយសុទ្ធ 10,000 ដុល្លារ រហូតទៅដល់ 8 រង្វាន់ លុយសុទ្ធ 100 ដុល្លារ ទូរស័ព្ទ OPPO Find Series, OPPO Reno Series, Smart Hero II និង អ៊ីនធឺណេតរាប់លានរង្វាន់ទៀតផង។ អតិថិជនអាចបញ្ចូលលុយតាម E-Top Up ដូចជា នៅ SmartNas app វិបសាយ Smart កម្មវិធីទូរសព្ទរបស់ ធនាគារ និង តាមបណ្តាដៃគូលក់រាយពាសពេញប្រទេសកម្ពុជា។ ទាំងនេះជាភាពជោគជ័យនិងជាជំហ៊ានឈានមុខគេដែលស្មាតបាន​ខិតខំប្រឹងប្រែង​បង្កើតឡើងសម្រាប់អតិថិជន។

LEAVE A REPLY

Please enter your comment!
Please enter your name here