អគ្គនាយិកាក្រុមហ៊ុន HK7 Beauty Care បង្ហាញខ្លួនក្នុងកម្មវិធីប្រឡងបវរកញ្ញា Miss Universes ធ្វើឣោយហ្វេនៗលាន់មាត់ថា…

0

ថ្វីបើបច្ចុប្បន្នកំពុងតែជោគជ័យក្នុងមុខជំនួញអាចនិយាយបានថាកំពុងមមាញឹករកពេលសម្រាកពុំបានក្ដីប៉ុន្តែគេសង្កេតឃើញសម្រស់របស់អគ្គនាយិកាក្រុមហ៊ុន HK7 Beauty Care ដ៏ល្បីគឺលោកស្រី អ៊ឹម សុគន្ធា ដែលត្រូវបានគេស្គាល់ថាជាឧត្តមភរិយារបស់ម្ចាស់ហាងលក់សម្លៀកបំពាក់ រ៉ាយុទ្ធហ្វេសហ្សិន ហាក់មិនប្រែប្រួល បើទោះជាឈានចូលវ័យក្បាលសែយ៉ាងណាក្ដីក៏នៅតែក្មេងជាងវ័យ និង រក្សាបាននូវដងខ្លួនស្លីមស្រឡូន ស៊ិចស៊ីគួរឱ្យទាក់ទាញទោះជាឆ្លងកាត់ការសម្រាលកូនដល់ទៅ2នាក់រួចមកហើយ។

អ្វីដែលកាន់តែធ្វើឱ្យមហាជនលាន់មាត់សរសើរនោះគឺការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលក្នុងនាមជាគណៈកម្មការមួយរូបនៅក្នុងកម្មវិធីប្រឡងបវរកញ្ញា Miss Universes Cambodia 2022 គេសង្កេតឃើញលោកស្រី គ្រងឈុតរាត្រីសមោសព័ណ៌ទឹកមាសច្រាលភ្នែក ស៊ីជាមួយនឹងការតុបតែងខ្លួនសម្អិតសម្អាងយ៉ាងស្រស់ស្អាតឥតខ្ចោះក្រោមស្នាដៃផាត់មុខនៃអ្នកឯកទេសដ៏ល្បី រហូតមានអ្នកលាន់មាត់ថា លោកស្រី មិនមែនមកក្នុងនាមត្រឹមតែជាគណៈកម្មការតែមួយមុខនោះទេ គឺហាក់កំពុងប្រជែងសម្រស់ជាមួយនឹងបេក្ខនារីស្រស់ស្អាតទាំង 20 រូបនៅក្នុងថ្ងៃប្រកួតបឋមនោះផង។

ចាត់ទុកថានេះជាបទពិសោធន៍ដ៏ថ្មីសន្លាងមួយរបស់លោកស្រី អ៊ឹម សុគន្ធា ក្នុងនាមជាគណៈកម្មការមួយរូបរបស់កម្មវិធីប្រកួតបវរកញ្ញាលំដាប់អន្តរជាតិ MUC បន្ទាប់ពីឃ្លាតឆ្ងាយពីវិថីសិល្បៈអស់រយៈកាលយូរក្រែលដែរ។ ហើយបើមើលទៅតាមទេពកោសល្យ និង ភាពលេចធ្លោរបស់លោកស្រីសព្វថ្ងៃ ធ្វើឱ្យមហាជនជាច្រើនកាន់តែចង់ឃើញលោកស្រីត្រឡប់មកក្នុងវិស័យនេះជាថ្មី ហើយពិសេសនោះគឺដៅឱ្យលោកស្រីចូលប្រឡូកក្នុងវិស័យបវរកញ្ញានេះតែម្ដង។ ជាក់ស្ដែងយោងតាមការតុបតែងខ្លួន ការបង្ហាញរូបបែប Fashion ព្រមទាំងរូបសម្រស់ និង ការថែទាំសុខភាពទាំងរាងកាយ រួមទាំងផ្ទៃមុខផូផង់ក្មេងជាងវ័យរបស់លោកស្រីក៏ត្រូវបានមហាជនទទួលស្គាល់ថា សាកសមជាម្ចាស់ប្រេនផលិតផលគ្រឿងសម្អាងដ៏ល្បីគឺ HK7 ដែលជាទំនុកចិត្តជូនដល់អតិថិជនអ្នកប្រើប្រាស់ពិតប្រាកដមែន។

LEAVE A REPLY

Please enter your comment!
Please enter your name here