តារាចម្រៀង២ដួងមានឱកាសក្លាយជាទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុនទូរស័ព្ទ HUAWEI

0

កាលពីព្រឹកថ្ងៃទី២០ មិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនទូរស័ព្ទ HUAWEI បានប្រកាសតែងតារា២ដួង ជា B.A ដោយក្នុងនោះរួមមាន លោក ទុំ សុវត្ថិ អតីតបេក្ខភាព Cambodia Idol និងតារាចម្រៀង កញ្ញា យ៉ាន់ សុជាតា តារាចម្រៀងប្រចាំផលិតកម្មមួយ។ ក្រៅពីតែងតាំងជា B.A ក្រុមហ៊ុនក៏បានប្រកាសពីការបង្កើត បទចម្រៀងថ្មី ដើម្បអោយតារាទាំងរូប បានបង្ហាញនូវបទ Original ថ្មីៗ។ នៅក្នុងពិធីនោះដែរ ក៏មានការប្រកាសពីគម្រោងផលិតបទថ្មី ដើម្បីផ្ដល់ឱកាសអោយតារាទាំងពីររូប ដែលជាB.A មានស្នាដៃថ្មីៗ។ លោក ទុំ សុវត្ថិ និង កញ្ញា សុជាតា បានបកស្រាយបទ Original Song ក្រោមការផលិតរបស់ក្រុមហ៊ុន HUAWEI ដោយតំណាងក្រុមហ៊ុនមួយនេះ ក៏អះអាងថា នឹងបន្តផលិតបទថ្មីអោយបានច្រើន ដើម្បីទាញប្រជាប្រិយភាពអោយ B.A ។

គួរបញ្ជាក់ផងដែរថា លោក ទុំ សុវត្ថិ ត្រូវបានក្រុមហ៊ុនតែងតាំងជា ទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន HUAWEI ហើយកញ្ញា យ៉ាន់ សុជាតា ត្រូវបានតែងតាំងជាអ្នកតំណាងផលិតទូស័ព្ទ ម៉ូដែល Nova Series តែអ្នកទាំងពីរសុទ្ធតែមានតួនាទីប្រូម៉ូតផលិតផលអោយក្រុមហ៊ុន HUAWEI ដូចគ្នា ដោយអ្នកទាំងពីរ ក៏នឹងការប្រជុំតន្ត្រីរួមគ្នាផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here