មានការចាប់ អារម្មណ៍ ជាថ្មីហើយស្រងាកចិត្ត ដែលសុខៗ តារាដ៍ស្រស់ស្អាតពីររូប បានប្រកាសលាឈប់ជាបេក្ខភាព ប្រកួតMiss Grand Cambodia ក្រោមហេតុផលរៀងៗខ្លួន។ គេឯងដែលដឹងរឿងនេះ សោកស្តាយ ហើយចាត់ទុកថា បានបាត់បេក្ខភាពជើងខ្លាំង២រូប ។

នេះក៏ចេញដោយ ការបញ្ជាក់ពី ស្ថាប័នបវរកញ្ញា មួយនេះដែរ ហើយសូម្បីតែ កញ្ញា អៀ ម៉េងលិ ក៏ចេញមុខសុំដកខ្លួនក្រោមហេតុផលមិនមានពេលវេលាគ្រប់គ្រាន់។ ឯកញ្ញាមកពីខេត្តសុរិន្ទ ក៏បញ្ជាក់ដែរថានាងមិនអាចមកបាន ដោយសារជាប់កាន់ទុក្ខសាច់ញាតិ ដែលទើបតែបាត់បង់។នេះជាហេតុផលដែលនាងទាំង២ បានចេញមុខមកអះអាង ហើយអ្នកគាំទ្របានតែខកចិត្ត។

កម្មវិធីនេះ មានការជ្រើសរើសបណ្តើរៗហើយដោយមានបេក្ខភាពស្រស់ស្អាតជាច្រើនដួង បានរកឃើញជាបន្តបន្ទាប់។ នៅឆ្នាំនេះគេនឹងឃើញថា អ្នកមកប្រកួតសុទ្ធតែល្អហើយនិងរកបានជើងខ្លាំង មកប្រកួតលើឆាកតំណាង កម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here