ម៉ានីតា និង អាមែនដា មានប្រវត្តិប៉ះគ្នាលើឆាកឆ្នាំ២០១៦ ទីបំផុតគ្រងមកុដចក្រវាឡដូចគ្នា

0

បើគិតមើលអតីតកាល របស់តារា២ប្រទេសនេះយើងឃើញថា អ្នកទាំង២ បានប៉ះការប្រកួតលើឆាកជាមួយគ្នាហើយ រិតតែពិសេសក្រោយពេល មួយរយៈមកពួកគេក្លាយជាម្ចាស់មកុដ ចក្រវាឡដ៏ល្បីរៀងៗខ្លួន។ នេះជាការតស៊ូមួយព្រោះថាទម្រាំសម្រេចគោលដៅ ត្រូវឆ្លងកាត់ការងារមិនតិចទេជាឧបសគ្គ។

ស្រីស្អាតម្ចាសើមកុដចក្រវាឡថៃ ឆ្នាំ២០២០ អាមែនដា ( កូនកាត់ថៃ-កាណាដា ) ឯម៉ានីតា ( កូនកាត់ខ្មែរ-បារាំង )
ដែលពួកគេធ្លាប់ជាបេក្ខភាពប្រកួតបវរកញ្ញា Miss Tourism Metropolitan International ជាមួយគ្នាក្នុងឆ្នាំ២០១៦។អ្វីដែលពិសេសនោះគឺ អាមែនដា មកប្រកួតប្រជែងម្ដងទៀតក្នុងការប្រកួតបវរកញ្ញាចក្រវាឡថៃឡង់ Miss Universe Thailand ឆ្នាំ២០២០ហើយ នាងប្រឹងប្រែងរហូតឈ្នះមកុដលំដាប់ប្រទេស។

ហង្ស ម៉ានីតា ក្នុងការប្រកួត Miss Universe Cambodia ២០២២ ក៍ទាញបានការចាប់អារម្មណ៍ មិនតិចនោះទេហើយនាង យកបទពិសោធន៍ដែលមាន មកកែប្រែវាសនា រហូតធ្វើបានសម្រេចដល់គោលដៅ។ បច្ចុប្បន្នកូនកាត់បារាំងរូបនេះ ជាម្ចាស់មកុដតម្លៃ១៨មុឺនដុល្លារ របស់កម្ពុជា។នាងជាក្តីសង្ឃឹមថ្មី របស់កម្ពុជា២០២២ ដែលនាំលាភចូលឆាកអន្តរជាតិខាងមុខ យោងលើទេពកោសល្យមាន។

LEAVE A REPLY

Please enter your comment!
Please enter your name here