រ៉េត សារីតា នៅតែពោលពាក្យសោកស្តាយ ហង្ស សូរិយ៉ាន់ ដែលមិនបានចូលTop5

0

មកទល់ពេលនេះ ការ ប្រកួត កញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០២២ បានបិទបញ្ចប់ហើយ ក្រោយពីព្យាយាមសម្រិតសម្រាំងបានយ៉ាង លំបាកក្រោមព្យុះភ្លៀង។ ពេលនេះក៏រកបានម្ចាស់មកុដរួចរាល់ ដោយបានរកឃើញនាង ហង្ស ម៉ានីតា កូនខ្មែរកាត់បារាំងជាម្ចាស់មកុដ។

យ៉ាងណាមិញ កញ្ញា រ៉េត សារីតា បានរំលឹកបន្ថែមថា នាង ស្តាយទេពកោសល្យរបស់កញ្ញា ហង្ស សូរិយ៉ាន់ ស្លាកលេខ៣ដោយនាងចាញ់ពិន្ទុគេតែ បន្តិចហើយមិនបានចូលថបទាំង៥។ សូម្បីតែនាងប្រកាសជាពិធីការិនីក៏ ពិបាកទប់ចិត្តណាស់ព្រោះនាងមានហ្វេនៗគាំទ្រ និង ស្រឡាញ់ទេពកោសល្យ ស្នាដៃនាងឡើងឆាកសម្តែងចេញមក ស្វាហាប់។ យ៉ាងណានាងសូម ផ្តល់កម្លាំងចិត្តបន្ថែមទៀត សម្រាប់សូរិយ៉ាន់អោយជួបសំណាងល្អ។

គួរបញ្ជាក់ថា ហង្ស សូរោយ៉ាន់ ជាបេក្ខនារីពូកែម្នាក់ពីការប្រកួតបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំនេះ។ មហាជនជាច្រើនត្រូវបានរួមគ្នា និយាយថានាងមានឱកាសឡើងដណ្តើមមកុដ ឬចូលកំពូលទាំង៥។ ប៉ុន្តែគេស្រងាកចិត្តដោយនាង បានត្រឹម១០រូបហើយ មិនអាចបន្តចូលវគ្គបន្ទាប់ ជាវគ្គសំខាន់បាន។

LEAVE A REPLY

Please enter your comment!
Please enter your name here