លោក ប៉ែន សិទ្ធិ ដែលត្រូវបានគេស្គាល់ថាជាប្អូនប្រុសអតីតគូដណ្ដឹងរបស់អ្នកនាង ភិន សុដាលីស គឺលោក ប៉ែន តុលា បានប្រកាសថានឹងត្រៀមបើកសាខាថ្មីមួយទៀតនៅក្រុងតាខ្មៅដើម្បីឱ្យបងប្អូនអ្នកនៅម្ដុំនោះបានភ្លក់រសជាតិគុយទាវប្រហិតតាន់ហ្វ៊ូតដែលកំពុងល្បីល្បាញក្នុងក្រុងភ្នំពេញម្ដុំផ្សាដើមថ្កូវនេះ។ លោក ប៉ែន សិទ្ធិ បញ្ជាក់ថា លោកពិតជាកាក់កបនឹងមុខរបរនេះមែន ទើបលោកស្ទើរតែចោលការងារ ហើយខ្វល់តែមុខរបរមួយនេះ ដោយសារនេះគឺជាមុខរបរចំណីអាហារ ដែលអ្នកណាក៏មិនអាចជៀសបានពីការទទួលទាន។

លោកបញ្ជាក់ថាសាខាថ្មីនេះ លោក និងដៃគូភាគហ៊ុន ដែលសុទ្ធតែបងប្អូនទាំង៣នាក់ នឹងបើកនៅជួរមាត់ទម្លេ ស្ថិតនៅក្បែរអគារកប៉ាល់ធំនៅតាខ្មៅ ដោយតូបរបស់លោក ដ្បិតថា អ្នកខ្លះមើលស្រាលថាគឺជាមុខរបរតូចតាចមែន ប៉ុន្តែលោកថា កាក់កប និងស្ទើរកុម្ម៉ង់មិនទាន់ តាំងពីបើកដំណើរការ។ ជាក់ស្ដែង គុយទាវ ស៊ីហ៊្វូតរបស់លោក មិនថាមី ឬ គុយទាវ ប្រហិតនិង ប្រហិតចៀន នោះទេ គឺភាគច្រើន គេកុម្ម៉ង់ធ្វើមិនទាន់ ដោយសារតែរូបមន្តអាហារនេះ គឺប្លែកពីគុយទាវផ្សេងៗ។លោកថាចាប់ពីថ្ងៃសៅរ៍ ទី១៥ សីហា តទៅ អ្នកតាខ្មៅ នឹងមិនចាំបាច់ពិបាកមកកុម្ម៉ង់ដល់ភ្នំពេញទៀតទេ គឺអាចទៅទទួលទាននៅតាខ្មៅ ក្បែរកប៉ាល់ធំបាន ដោយហាងរបស់លោក មិនថាអ្នកផ្សារដើមថ្កូវ ឬ តាខ្មៅ គឺអាចកុម្ម៉ង់បានចាប់ពីម៉ោង២រសៀល ដល់ម៉ោង៩យប់ ជារៀងរាល់ថ្ងៃ។

លោកថាអ្នកថាមិចបានលោកងាកមកបើកមុខរបរបែបនេះ ខណៈដែលឱកាសបើកមុខរបរលូយជាងនេះ ក៏មិនអត់ តែលោកថា នេះគឺជាចំណូលចិត្ត ទោះបីធ្វើថៅកែផង រត់តុផង និង ចំណីជូនភ្ញៀវផង តែលោកថា កុំមើលងាយ ចំណូលបើកហាងធំខ្លះ មិនស្មើមុខរបរលោកទេ។ លោកថាបើតាមតែដាច់ លោក និង ដៃគូភាគហ៊ុនគួរតែបើកសាខាច្រើនទៀត តែដោយសារតែគ្រប់គ្រងមិនកើត ទើបហ៊ានបើកតែ២សិន។ លោក និង ដៃគូ ក៏នឹងត្រៀមលក់ប្រេនផងដែរ ក្នុងពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here