បើកបង្ហាញមុខតួអង្គស្រីថ្មីលើកដំបូងរបស់PNN ក្នុងថ្ងៃក្រុងពាលីរឿងថ្មី

0

កាលពីព្រឹកថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០២០ ស្ថានីយ៍ទូរទស្សន៍PNN បានធ្វើពិធីក្រុងពាលីរឿងភាគថ្មីរបស់ខ្លួនដែលមានចំណងជើងថា « ពណ៌ជីវិត »។
ឆ្លៀតក្នុងឱកាសនេះដែរ PNN ក៏បានបង្ហាញវត្តមានតារាសម្ដែងស្រីថ្មីគឺអ្នកនាង សិទ្ធី នីកា ដែលជាតួអង្គសំខាន់នៅក្នុងរឿងនេះ។

ខ្សែរភាពយន្តភាគទី៣ រឿង « ពណ៌ជីវិត » ដែលផលិតកម្ម PR Production បានសម្រិតសម្រាំងឡើងរួមគ្នាជាមួយនងស្ថានីយ៍ទូរទស្សន៍ PNN។ ក្នុងពិធីក្រុងពាលីនេះដែរ ក៏មានការចូលរួមពីសំណាក់ថ្នាក់គ្រប់គ្រងរបស់ស្ថានីយ៍ទូរទស្សន៍ PNN ក្រុមផលិតករ និងតារាសម្ដែងជើងចាស់ថ្មីល្បីៗ ដូចជា លោក ជា សំណាង លោក អ៊ុន សុទ្ធា លោក វ៉ៃ ហាំង អ្នកនាង សិទ្ធី នីកា កញ្ញា ហ្វាហ្វា លោក ស៉ំាមឺ តារាសម្ដែងភេទទី៣កញ្ញ ប៉ុបពី រួមទាំងសិល្បករសិល្បការិនីល្បីៗដែលជាតួអង្គនៅក្នុងរឿងនេះផ្ទាល់តែម្ដងជាច្រើនរូបទៀត។

អ្នកនាង ព្រំ រដ្ឋា ចាងហ្វាងផលិតកម្ម PR បង្ហើបថា ក្រុមការងារនឹងចាប់ផ្ដើមចេញថតរឿងនេះ នៅក្រោយពេលធ្វើពិធីក្រុងពាលីនេះរួច។ ហើយបន្ទាប់ពីថតចប់រឿង « ពណ៌ជីវិត» នឹងត្រៀមចាក់បញ្ចាំងនូវចុងឆ្នាំ ២០២០ នេះ។ ចំពោះសាច់រឿងគឺក្រុមផលិតផ្ដោតយកនូវគុណភាពជាពិសេស ទន្ទឹមនឹងនេះការជ្រើសរើសតួអង្គ គឺសុទ្ធសឹងតែស្រា់សង្ហារ និង ស្រស់ស្អាត បំពេញនូវចំណីចក្ខុរបស់ស្រទាប់យុវវ័យ ។

កញ្ញា ទូច បុប្ផា ប្រធានផ្នែកផ្សាយរបស់PNN បានលើកឡើងថា ចំពោះខ្សែរភាពយន្តភាគរឿង « ពណ៌ជីវិត » សាច់រឿងបានឆ្លុះបញ្ចាំងគ្រប់រស់ជាតិនៃជីវិតសិល្បៈនិងការងារ ភាពអាត្មានិយម ប្រើប្រាស់មនោាញ្ចេតនាមិត្តភាពព្រមទាំងបានបង្ហាញនូវគុណតម្លៃ និងការប្រឈមនឹងភាពទទួលខុសត្រូវការងារ និងក្នុងជីវិតយ៉ាងច្រើន។

យ៉ាងណាមិញទោះបីរឿងនេះទើបតែត្រៀមនឹងចេញថតក៏ពិតមែន ប៉ុន្តែក្រឡេកមកមើលសាច់រឿង និងតួអង្គសម្ដែងហាក់ស៊ីសង្វាក់ និងគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ចង់ដឹងថារឿង « ពណ៌ជីវិត » នឹងនាំមកនូវទស្សនីយ៍ភាពប្លែកអារម្មណ៍កម្រិតណាសូមទស្សនិកជនរង់ចាំទស្សនានាពេលឆាប់ៗខាងមុខនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here