មោទនភាព ស្រីស្អាតនៅកម្ពុជាក្រោយ ក្លាយជាអ្នកតំណាងប្រទេសវៀតណាមចេញទៅប្រកួតMiss Earth 2022

0

កូនខ្មែរនៅកម្ពុជាក្រោម ដែលជាប់លេខក្នុងការប្រកួត កញ្ញាឯកភពផែនដី នៅប្រទេសវៀតណាម ត្រូវបានសម្រេចអោយទៅ ប្រកួតកម្មវិធីនេះជាផ្លូវការនលើឆាកអន្តរជាតិ។ នេះជាមោទនភាពមួយ សម្រាប់កម្ពុជាក្រោម ក៍ដូចជាខ្មែរកណ្តាលយើងផងដែរ។

សូមអបអរសាទរទៅកញ្ញា✨ thạch thu thảo✨ ដែលជាបវរកញ្ញាខ្មែរកម្ពុជាក្រោមដែលបានជាប់ចំណាត់ថ្នាក់ 2nd runner up Miss Earth Vietnam 2022 កាលពីប៉ុន្មានថ្ងៃមុន ។
តែពេលនេះខាងស្ថាប័នបវរកញ្ញាវៀតណាម បានតែងតាំងអោយនាងក្លាយទៅជា ✨Miss Earth Vietnam 2022 វិញម្ដងដោយនាងនឹងត្រូវតំណាងអោយប្រទេសវៀតណាម ទៅចូលរួមប្រកួតនៅ Miss Earth 2022👑 នៅឯប្រទេសភីលីពីន🇵🇭 ។ រីឯអ្នកឈ្នះម្កុដលេខ១ ក្នុងឆ្នាំនេះនឹងត្រូវទៅតំណាងក្នុងឆ្នាំ 2023 វិញ ដោយវៀតណាមនឹងធ្វេីជាម្ចាស់ផ្ទះ។

សូមជូនពរនាង អោយសម្រេចគោលដៅ បន្តទៀតក្នុងពេលដែលបានឆក់ឱកាសសំខាន់ជូនប្រទេសវៀតណាម ហើយខ្មែរយើងក៍រីករាយការបានបេសកកម្មនេះដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here