ព្រឹត្តិការណ៍ប្រចាំតបន់អាស៊ីប៉ាស៊ីហ្វិក 𝐇𝐔𝐀𝐖𝐄𝐈 𝐀𝐏𝐀𝐂 𝐒𝐦𝐚𝐫𝐭 𝐎𝐟𝐟𝐢𝐜𝐞 𝐋𝐚𝐮𝐧𝐜𝐡 𝟐𝟎𝟐𝟐 ត្រូវបានបញ្ចប់ហើយ នៅក្នុងប្រទេសថៃ ក្នុងទីក្រុងបាងកក ដោយមានវត្តមានតំណាងប្រទេសរហូតដល់14ប្រទេសចូលរួម។ ក្នុងនោះ ប្រទេសកម្ពុជា ក៏មានវត្តមានចូលរួមរហូតដល់10រូបផងដែរ ក្រោមការដឹកនាំដោយថ្នាក់ដឹកនាំរបស់ HUAWEI Mobile Cambodia និង​ក្រុមការងារ។ តារាចម្រៀងOriginal Song លោក​ ទុំ​ វត្ថិ​ ដែលជា BA​ របស់ក្រុមហ៊ុនហួវៃ ពីប្រទេសកម្ពុជា បានបង្ហាញអារម្មណ៏រំភើបចិត្តយ៉សងខ្លាំង​ ដែលបានចូលរួមក្នុងកម្មវិធីនេះ។ លោក​ ថានេះជាកម្មវិធី ដែលផ្ដល់ឨកាសអោយលោកបានមកស្ដាប់នូវបទបង្ហាញរបស់ស្ថាបនិក​ និង.អ្នកឯកទេស​ ដែលជាអ្នកបង្កើត និង​ផលិតផលិតផលហួវៃ ក៏ធ្វើអោយលោកបានដឹងកាន់តាតែច្បាស់ផងដែរ​ ពីក្រុមហ៊ុនយក្សមួយនេះ ដែលអាចអោយលោក ទទួលបាននូវចំណេះដឹងកាន់តែច្រើន ក្នុងការបង្ហាញជូនហ្វេនហ្វេន ក្នុងនាមជា BA។ កម្មវិធីនេះ បានធ្វើឡើងកាលពីថ្ងៃទី27 កក្កដា​ ដោយមានប្រទេសមកពីអាស៊ីប៉ាស៊ីហ្វិកចំនួន14ចូលរួម​ និងមានបុគ្គលល្បីៗរបស់ក្រុមហ៊ុន ហួវៃ មកធ្វើបទបង្ហាញ អមដោយការដាក់បង្ហាញផលិតផលថ្មីៗ ដែលជាការបើកសម្ពោធទ្រង់ទ្រាយធំនៅក្នុងប្រទេសថៃ។ កម្មវិធីនេះក៏ជាមុខមាត់មួយផងដែរ ដែលតំណាងរបស់កម្ពុជាត្រូវបានអញ្ជើញអោយចូលរួម និងត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅ ពីថ្នាក់ដឹកនាំហួវៃអន្តរជាតិ ដែលជាម្ចាស់ផ្ទះ រាប់តាំងពីការស្នាក់នៅ និង​ហូបចុកផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here