ថន លក្ខិណា មិនបានធ្វើអោយថៅកែ ផលិតកម្មខូចចិត្តឬ អ្នករៀបចំកម្មវិធីប្រឡងចម្រៀងនខេមបូឌាអាយឌល ខកបំណង នៃតិចនិចនិយាយ។ នាងបានឃុំគ្រងអារម្មណ៍នដោយ បានដំណើរការកម្មវិធីធំនេះ ជាលើកទី១នហើយប៉ះដៃគូជើងចាស់ សម្បូរបទពិសោធន៍។

អ្នកទស្សនា ជាច្រើនផ្ទុះការសរសើរដល់ កញ្ញាថន លក្ខិណាមិនតិចនោះទេ ដែលនាងពូកែហើយមមាន ភាពវិវត្តន៍ទៅមុខល្អ ក្នុងអាជីពពិធីការិនី។ នាងបានសាងសញ្ញាល្អៗជាច្រើនពេលនិយាយ ពីមួយវគ្គទៅមួយវគ្គរលូន មិនទាក់មិនភ័យនសាយដោយភាពរហ័សរហួន ចេះដឹងសមជាអ្នកជំនាញនហើយ កាន់តំណែងល្អ។

ទម្រាំមកឈលើ តំណែងល្អៗក្នុងពិធីការិនី ទូរទស្សន៍ល្បីថន លក្ខិណា បានឆ្លងការការព្យាយាមពុះពារច្រើន លើការងារមួយនេះ។ នាងបានយករៀមច្បងសំខាន់ៗ ធ្វើជាគម្រូដើម្បីដកស្រង់តិចនិចនិយាយ ហើយបានឆ្លើយតបមកវិញនូវភាពគាប់ប្រសើរ។


LEAVE A REPLY

Please enter your comment!
Please enter your name here