ពៅ ស្រីមាស ឬ មាស នីតា ជាបេក្ខនារី ដ៍ពូកែម្នាក់បាន ឈ្នះការ ប្រកួត ខេមបូឌាអាយឌល រដូវកាលទី៤ តាំងពីជំហ៊នដំបូង។ នាងពិតជាជាប់ងារជាអ្នកតស៊ូស្វិតស្វាញ បំផុត ហើយបានរុញអោយ មហាជន កាន់តែស្គាល់នាងថា នារីពូកែម្នាក់ដែលមិនចុះចាញ់និង ឧបសគ្គ។

មាស នីតាបាន ហក់ចូលទៅកាន់វគ្គពាក់កណ្តាល ផ្តាច់ព្រត្រ័ហើយ នាចុងសប្តាហ៍នេះ ។ នាងបានព្យាយាមពង្រឹងស្មារតីយ៉ាងខ្លាំង ខំច្រៀងសម្តែងទោះ ជាពិបាកធ្វើចិត្ត។ មានតែនាងម្នាក់គត់ដែលតស៊ូសល់ម្នាក់ឯង ខណៈបេក្ខនារីផ្សេងទៀតបាន ចាកចេញចាញ់សាបោះឆ្នោត។ ចាត់ទុកថានាងសំណាងជាងគេ រដូវកាលនេះព្រោះ នីតាក៍ធ្លាប់ប្រឡងចម្រៀងច្រើនដងរួចមកហើយ តែនៅមិនបោះបង់ការស្រឡាញ់។

វគ្គពាក់កណ្តាលផ្តាច់ព្រត្រ័ សល់បេក្ខជន ៦រូបមាន៖ មាស នីតា ថុល សុភិទិលីម តិចម៉េង ណាន វិសារ សុីម ច័ន្ទពន្លឺ នាង ដាវីន។មហាជនបានដៅ លីម តិចម៉េង និង ថុល សុភិទិដែល ដណ្តើមគ្នាលើកពាន ព្រោះសន្ទុះនៃការគាំទ្រ កំពុងតែខ្លាំង ទាំងនៅបណ្តាមេឌារនិងបណ្តាញសង្គម។

LEAVE A REPLY

Please enter your comment!
Please enter your name here