ក្រោយបញ្ចប់ដំណើរកម្សាន្ត នៅ សិង្ហបុរី ក្រុមហ៊ុនសម្រស់ធម្មជាតិ បានបន្សល់នូវអនុស្សាវរីយ៍ជាមួយអតិថិជន និង ភាពសប្បាយរីករាយយ៉ាងខ្លាំង

0

បន្ទាប់ពីដឹកនាំអតិថិជន និង ក្រុមការងារទៅកាន់ប្រទេសសិង្ហបុរី រយៈពេល២យប់៣ថ្ងៃ ពេលនេះដំណើរកម្សាន្តទ្រង់ទ្រាយធំ ដែលរៀបចំដោយអ្នកនាង ស្រីអូន និង ស្វាមីមួយនេះ ត្រូវបានបញ្ចប់ហើយ ដោយសកម្មភាពទាំងមូលបានបន្សល់នូវអនុស្សាវរីយ៍ និង ភាពសប្បាយរីករាយយ៉ាងខ្លាំង។

ដំណើត៊រកម្សាន្តដែលបានធ្វើឡើងនេះ ក៏ត្រូវបានរួមបញ្ចូលដោយពិធីជប់លៀង ប្រគល់រង្វាន់ម៉ូតូ ជូនដល់ដល់អ្នកឈ្នះទាំង២៨នាក់ និង អមដោយការដឹកនាំទស្សនាចរណ៍ យ៉ាងសប្បាយរីករាយផងដែរ។ អ្វីដែលគេកត់សម្គាល់ គឺក្រុមហ៊ុនបានជួលទូកធំជិះលម្ហែកម្សាន្ត និង ចាប់ឆ្នោតលើទូក ជិះមើលទីក្រុង ដែលបង្កើតនូវបរិយាកាសយ៉ាងរស់រវើក ទាំងអ្នកបានទៅដោយផ្ទាល់ និង អ្នកទស្សនាតាមការ Live របស់អ្នកនាង ស្រីអូន។ ការជិះទូកចាប់រង្វាន់ម៉ូតូ និង រង្វាន់ជាច្រើនទៀតជូនដល់អ្នកមិនទាន់ឈ្នះនេះ ក៏បានចូលរួមដោយលោក យៀក តំណាងក្រុមហ៊ុនឃូស៊ីដែលជាអ្នកទទួលសិទ្ធិផ្ដាច់មុខពីអាមេរិក ប្រចាំនៅប្រទេសសិង្ហបុរី ចូលរួមធ្វើសាក្សីក្នុងការចាប់ឆ្នោតបន្ថែម និង ក្នុងពិធីប្រគល់រង្វាន់ផងដែរ។ ដំណើរកម្សាន្តទ្រង់ទ្រាយធំនេះ ចាត់ទុកថាគឺជាព្រឹត្តិការណ៍ដ៏ធំរបស់ក្រុមហ៊ុន ហើយ៏មានការចំណាយខ្លាំងផងដែរ ខណៈដែលអតិថិជនដែលមានឱកាសបានទៅកម្សាន្តសុទ្ធតែសប្បាយរីករាយ និង រំភើបខ្លាំង ព្រោះបានស្គាល់ប្រទេសដ៏ស៊ីវិល័យ គឺសិង្ហបុរី។

LEAVE A REPLY

Please enter your comment!
Please enter your name here