មិនទាន់ដឹងអីផង ពេលនេះ Top4 ខេមបូឌាអាយឌល រដូវកាលទី៤ បានបង្ហាញសកម្មភាពសិល្បៈក្នុងសង្គមជាមួយ រដ្ឋាភិបាល។ តិចម៉េង ភិទិ ដាវីន និងពន្លឺបាន ប៉ះគ្នាហើយបានវិលជុំជាមួយ រៀមច្បងមាស សុខសោភា។ ការបង្ហោះរូបភាពដែលឃើញជាមួយ រៀមច្បងរិតតែធ្វើអោយមានការចាប់អារម្មណ៍។

នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ នេះ មហាជនអ្នកគាំទ្រកំពុងចាប់អារម្មណ៍ខ្លាំងចំពោះបេក្ខភាពកំពូលទាំង ៤ រូបនេះ ខណៈបានឃើញពួកគេជួបនឹងកំពូលតារាចម្រៀងស្រី មាស សុខសោភា ក្នុងកម្មវិធីដ៏ធំមួយរបស់សម្ដេចតេជោ លេចវត្តមាន idol ៤ រូប បានជួបសម្ដេចផ្ទាល់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ២ នៅភ្នំពេញបានឃើញថតរូបជាមួយគ្នាបង្ហាញការគោរពស្រឡាញ់រាប់អានរៀមច្បងផងដែរ។

ការលើកពាន រដូវកាលទី៤ មកដល់យប់ថ្ងៃទី២៨ សីហា ២០២២ហើយមហាជន បាញ់ព្រួញ តិចម៉េងជាងគេ ខណៈថុល សុភិទិក៍វ៉ាប្រដេញមិនចាញ់គ្នា។ លីម តិចម៉េង ត្រូវគេប្រដូចណុប ប៉ាយ៉ារិទ្ឋ កាលនៅក្មេង។ ទាំងរូបរាង សំឡេង គឺចង់ប្រហែលណុប ប៉ាយ៉ារិទ្ឋ រហូតរៀមច្បង ប់ាយ៉ារិទ្ឋ ភ្ញាក់អោយតែឃើញតិចម៉េង មកច្រៀង ម្តងណាដូចដាស់អោយ នឹកគ្រប់រូបភាពពីអតីតកាល។ ធាតុពិតបើគិតពីគុណភាពសំឡេង តិចម៉េង សំឡេងធ្ងន់ល្អ។ ជាសំឡេងតួឯក ប្រើបានគ្រប់ទម្រង់ គណៈកម្មាការទាំង៤ ស្មានមិនដល់ព្រោះល្អលើសពីការគិត។

LEAVE A REPLY

Please enter your comment!
Please enter your name here