រូបថតលើគ្រែក្នុងបន្ទប់តែពីរនាក់ ប្រមាណជា៣សន្លឹក កំពុងធ្វើអោយផ្ទុះការសង្ស័យយ៉ាងខ្លាំងថា តារាសម្ដែង នាយពែកមី និង តារាស្រីម្នាក់នោះ ទំនងជាមានរឿងរ៉ាវលើគ្រែ ហើយទំនងជាបានបែកធ្លាយទើបធ្វើអោយគេប៉ាន់ស្មានថា តារាទាំង២ដួង អាចនឹងមានរឿងរ៉ាវមិនធម្មតាជាមួយគ្នា លើសពីដៃគូសម្ដែង។ បើទោះជាមានការប៉ាន់ស្មានថា នេះអាចជារូបភាពសម្ដែង ក៏អ្នកវិភាគច្រើនណាស់មិនយល់ស្របឡើយ ដោយម្នាក់ៗកំពុងវិភាគថា នេះជារូបភាពអ្នកទាំងពីរកំពុងសប្បាយក្នុងផ្លូវស្នេហាតែ២នាក់ ហើយក៏ប្រហែលជាប្រហែសបណ្ដាលអោយបែកធ្លាយ។

ការលើកឡើងនេះ គឺស្របគ្នាដែលគេដឹងជាយូរមកហើយថា តារាកំប្លែងនាយពែកមី គឺជាតារាសំបូរស្នេហ៍ និង តែងតែទាក់ទាញតារាក្មេងៗ ដែលរួមសម្ដែងជាមួយ អោយជាប់ពាក់ព័ន្ធ។ ជាក់ស្ដែងនាពេលកន្លងមក លោកត្រូវគេសង្ស័យថា មានទំនាក់ទំនងក្នុងផ្លូវស្នេហាជាមួយតារាស្រីក្មេងៗជារឿយៗមកហើយ បើទោះជាលោកតែងតែប្រកែក។ ក្រោយការបែកធ្លាយរូបថតបែបថតលេងគ្រែនៅក្នុងសណ្ដាគារប៉ុន្មានសន្លឹកនេះ ទំនងជាពិបាកអោយលោកប្រកែកថា នេះជារូបថតលេង ខណៈដែលគេក៏លើកឡើងថា លោក និង នារីនៅក្នុងរូបនេះ គឺតែងតែបង្ហាញសកម្មភាពលេងសើចជាមួយគ្នា របៀបលេចលើស្មើក្រោម នៅពេលបានរួមការងារកន្លងមក។

យោងតាមការបញ្ជាក់ពីអ្នកសិល្បៈ តារាស្រីដែលស្ថិតនៅក្នុងរូបភាពមិនសមទំនងជាមួយពែកមីនេះ មានឈ្មោះថា សីសី ដោយនាងគឺជាតារាសម្ដែងស្រីដែលកំពុងឡើងកូដ និង ទើបមានឱកាសបានរួមការងារសម្ដែងជាមួយ នាយពែកមី នាពេលចុងក្រោយ។ រូបភាពដែលបានបែកធ្លាយនេះ ត្រូវបានបែកចេញពីគ្រុបតេលេក្រាម មួយ ដែលគេសង្ស័យថា លោកពែកមី ផ្ញើបង្អួតអ្នកជិតស្និទ្ធិ ហើយត្រូវបានគេបញ្ជូនចេញ។ មកទល់ពេលនេះ រូបភាពរវាងតារាសម្ដែង កញ្ញា សីសី និង ពែកមីនេះ មិនត្រូវបាននាយពែកមីចេញមុខបកស្រាយនៅឡើយទេ ខណៈដែលនាយពែកមី គ្រាន់តែអ្នកសារព័ត៌មានយើង ឆាតសុំការបំភ្លឺ ស្រាប់តែឃើញរូបភាព និង ឮសំនួរហើយ គឺមិនធ្វើការឆ្លើយតប។

ដោយឡែកកញ្ញា សីសី ឯណោះវិញ ក៏មិនអាចសុំការបំភ្លឺបានភ្លាមៗដែរ។ ប្រសិនបើរូបភាព ដែលស្ដែងឡើងនេះ គឺជាការបែកធ្លាយពិតមែន គឺប្រាកដជាធ្វើអោយ តារាទាំងពីរនេះ ពិបាកប្រឈមមុខជាក់ជាមិនខាន តែក៏មានការយល់ឃើញថា នេះអាចជារូបដែលមានអាថ៌កំបាំងនៅពីក្រោយខ្នងផងដែរ។ ដូច្នេះពាក់ព័ន្ធនឹងរឿងដ៏រសើបនេះ គឺមានតែរង់ចាំការបកស្រាយ ពីលោក ពែកមី និង កញ្ញា សីសី ក្នុងពេលបន្ទាប់ប៉ុណ្ណោះ៕


LEAVE A REPLY

Please enter your comment!
Please enter your name here