« កោះស្លាកែត Studios » កំពុងក្លាយជាកន្លែងកំសាន្តមួយដ៏ពេញនិយមពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ជាពិសេសទីតាំងដ៏កម្រមួយនេះក៏បានក្លាយជាចំណាប់អារម្មណ៍ចំពោះផលិតករ និង តារាបង្ហាញម៉ូដជាច្រើនក្នុងការផ្ដិតយករូបភាព អមដោយទេសភាពបែបខ្មែរ ស្របពេលនៃតម្រូវការនៃបុណ្យភ្ជុំបិណ្ឌកំពុងខិតជិតមកដល់។

ក្រៅពីទទួលបានអ្នកចូលទស្សនាដូចទឹកបាក់ទំនប់ពីមួយថ្ងៃទៅមួយថ្ងៃ « កោះស្លាកែត Studios » ក៏ត្រូវបានផលិតកម្មធំៗមួយចំនួន ព្រមទាំងក្រុមតារាបង្ហាញម៉ូដល្បីៗជាច្រើនសម្រុកមកថតជា MV ចម្រៀង និង បង្ហាញឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរឱ្យត្រូវជាមួយនឹងរដូវកាលបុណ្យភ្ជុំបិណ្ឌរបស់ជាតិខ្មែរ នៅក្នុងបរិវេណទាំងមូល ពិសេសនៅលើភូមិគ្រឹះ ល្វែងច័ន្ទ ដែលជាផ្ទះក្បាច់ខ្មែរដ៏ប្រណីត និង ជាស្នូលមួយដ៏សំខាន់នៅក្នុងតំបន់កំសាន្តមួយនេះផងដែរ។

ក្រៅពីនេះ តំបន់កំសាន្តវប្បធម៌ដ៏សម្បូបែបមួយនេះក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងចំពោះម្ចាស់អាជីវកម្មសម្អាងការក្នុងការថតប្រម៉ូត ប៉ូដសម្លៀកបំពាក់ថ្មីៗ ជាពិសេសក៏ទទួលបានការគាំទ្រពីសំណាក់គូស្វាមីថ្មោងថ្មីជាច្រើនគូ បានមកថតរូប pre-wedding ផ្ដិតយកទេសភាពដ៏ត្រជាក់ភ្នែកនៅទីនោះ ត្រៀមសម្រាប់ថ្ងៃចូលរោងជ័យផងដែរ។

រម្មណីយដ្ឋាន « កោះស្លាកែត Studios » មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ1 ភូមិដីឥដ្ធកោះផុស ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ចំងាយប្រហែល 3គីឡូម៉ែត្រពី កៀនស្វាយក្រៅដោយលោកអ្នកអាចធ្វើដំណើរកំសាន្តវិលល្ងាចបានមិនចាំបាច់បារម្ភរឿងចំណាយពេលវេលាយូរម៉ោងឬយូរថ្ងៃ។ កុំភ្លេចនាំគ្រួសារទៅលម្ហែរកាយបំបាត់ស្ត្រេស និងផ្ដិតយករូបភាពអនុស្សាវរីយ៍ស្អាតៗជាមួយទេសភាពបែបស្រុកស្រែនៅ កោះស្លាកែត នៅចុងសប្ដាហ៍នេះ។ ចង់ជ្រាបឱ្យកាន់តែច្បាស់អំពីព័ត៌មានលម្អិតដើម្បីចូលទស្សនា ឬជួលទីតាំងសម្រាប់បម្រើសេវ៉ាកម្មរបស់អស់លោកអ្នក សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖Telegram / What’s App+855 16 818 424 + 855 77 777 067 +855 96 8888 811។

LEAVE A REPLY

Please enter your comment!
Please enter your name here