ពេញចិត្តអត់ ជាកម្មវិធីដែល មានការពេញនិយមគាំទ្រកាលពី ច្រើនឆ្នាំមុន។ កម្មវិធីនេះបានផ្អាក អសច្រើនខែ ហើយហ្វេនៗនៅតែគាំទ្រ ចង់ឃើញ។ យ៉ាងណាមានតម្រុយថា កម្មវិធីដ៍ពេញនិយមនេះ និងវិលមកវិញ ហើយក៍មានគម្រោងយកចំនុចប្លែកៗ គួរអោយទាក់ទាញ។

នៅលើបណ្ដាញសង្គម Facebook ពិធីករ និងជាអ្នកផលិតកម្មវិធីល្បីឈ្មោះ តាប៊ុយ បានប្រកាសថាលោកនឹងត្រឡប់មកកាន់កម្មវិធី “ពេញចិត្តឬអត់” របស់ស្ថានីយទូរទស្សន៍ MY TV វិញ ក្រោយកម្មវិធីបានផ្អាកមួយរយៈ ហើយលោកបានលាឈប់ពីការងារ។
លោកបានបញ្ជាក់ថា៖”យើងនឹងត្រឡប់មកវិញក្នុងពេលឆាប់ៗ តើនរណាដែលបងប្អូនពេញចិត្តស័ក្កិសមជាពិធីការិនីក្នុងកម្មវិធីនេះ”។ គេនៅមិនទាន់ដឹងថាតើកម្មវិធីនេះនឹងដំណើរការវិញនាពេលណា ហើយថាតើនរណាដែលជាពិធីករ ពិធីការិនីប្រចាំកម្មវិធីមួយនេះ ដោយសារតែពេលនេះ តាប៊ុយ មិនអាចសុំការបញ្ជាក់បាននោះទេ ទាក់ទងការត្រឡប់មកកម្មតំណែងជាអ្នកផលិតកម្មវិធីខាងលើជាថ្មី ដោយលោកមិនលើកទូរស័ព្ទ។

ការត្រឡប់មកកាន់កន្លែងដើមវិញពីសំណាក់អតីតម្ចាស់ពានអាណាចក្រតារារបស់ក្រុមហ៊ុន Sabay គេមិនទាន់ដឹងថាតើលោកអាចដឹកនាំការផលិតកម្មវិធីមួយនេះឱ្យល្បីខ្លាំងដូចកាលលោកនៅកាន់ពីមុននៅឡើយទេ ព្រោះតែបច្ចុប្បន្នមានបណ្ដាស្ថានីយទូរទស្សន៍ជាច្រើនបានផលិតកម្មវិធីស្រដៀងគ្នានេះដោយទទួលការគាំទ្រជាខ្លាំងពីទស្សនិកជន។ ក្នុងនោះដូចជាកម្មវិធី”អ្នកជិតខាង” របស់ PNN កម្មវិធី “ 3 Fun “ ជាដើមដែលសុទ្ធសឹងជាកម្មវិធីមានលក្ខណៈស្រដៀងគ្នានឹងកម្មវិធី “ពេញចិត្តឬអត់”។
មួយវិញទៀតប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ តាប៊ុយ នាពេលនេះហាក់ស្ងប់ស្ងាត់ជាងមុន ក្រោយលោកមិនមានកម្មវិធីណាកាន់ ឬការបង្ហាញស្នាដៃក្នុងពិភពសិល្បៈនោះទេ។ មួយវិញទៀតទាក់ទងរឿងស្រវឹងបើកបរ កាលពីពេលថ្មីៗធ្វើឱ្យលោកទទួលរងការិះគន់ជាខ្លាំងពីទស្សនិកជន។

LEAVE A REPLY

Please enter your comment!
Please enter your name here