កាលពីថ្ងៃទី៩ ខែ កញ្ញឆ្នាំ២០២២ លោក ចេង វណ្ណា ដែលគេស្គាល់ថាជាម្ចាស់ហាង វីហ្វ្រេន បានធ្វើពិធី Anniversary 16 ឆ្នាំនៃហាងរបស់ខ្លួនបានដំណើរកាក្នុងនោះក៏មានវត្តមានតារាសិល្បៈជើងចាស់ និង តារាឡើងកូដល្បីៗ និង អ្នកជំនួញជាច្រើនចូលរួម។ ដោយភ្ញៀវកិត្តិយសទាំងអស់ បានបង្កើតបរិយាកាសរាំច្រៀងសប្បាយៗរហូតដល់ពាក់កណ្ដាលអាធ្រាតុផងដែរ។ លោកបានបញ្ហាញអារម្មណ៍សប្បាយចិត្តត្រេកអរជាខ្លាំងនៅពេលឃើញកម្មវិធីរបស់ខ្លួនមានវត្តមានភ្ញៀវច្រើនបែបនេះដោយមិននឹកស្មាន។

លោក ចេង វណ្ណា ម្ចាស់ហាង វីហ្វ្រេន និយាយថា ពិធី Anniversary 16ឆ្នាំដែលបានធ្វើឡើងនេះ គឺលោកធ្វើឡើងដើម្បីជាការជួបជុំ ក្រោយពេលកូវីត១៩ចាប់ផ្ដើមធូរស្រាល ស្របពេលដែលលោកក៏មានការនឹករលឹកដល់ដល់បងប្អូនសិល្បៈដែលលោកបានស្គាល់ផងដែរ ដែលធ្វើអោយលោកត្រូវតែធ្វើពិធីនេះ ដើម្បីបានជួបជុំគ្នា។ លោកថាសប្បាយចិត្ត ដែលភ្ញៀវភាគច្រើន ដែលលោកមិនបានអញ្ជើញក៏បង្ហាញខ្លួនចូលរួម ហើយការផ្ដល់កិត្តិយសរបស់ភ្ញៀវក្នុងពិធី Anniversary គម្រប់ខួប១៦ឆ្នាំ ហាងរបស់លោក គឺជាទឹកចិត្តមួយដ៏ល្អ ហើយមានអត្ថន័យខ្លាំងណាស់ក្រោយបញ្ចប់កម្មវិធី។

LEAVE A REPLY

Please enter your comment!
Please enter your name here