ឱក សុគន្ឋកញ្ញា បានហោះទៅដល់ប្រទេសអូស្ត្រាលីហើយ ដើម្បីបានជួបជុំសួរសុខទុក្ខអ្នកម្តាយ។ កញ្ញា ចំណាយពេលវេលាខ្លី ដើម្បីបានត្រឡប់មកបំពេញការងារវិញ ក្នុងកម្មវិធី the voice kid Cambodia ។ ឆ្លៀតសល់ពីការងារកញ្ញានិង ស្វាមីបានលម្ហែកាយដល់ស្រុកក្រៅ ពិសេសបានជួបម្តាយជាទីស្រឡាញ់។

អ្នកម្តាយរបស់ ឱក សុគន្ឋកញ្ញា បានចេញទៅរស់នៅ ប្រទេសអូស្ត្រាលី មួយរយៈមកហើយ។ ចំណែកអ្នកនាងឱក សុគន្ឋកញ្ញា ក៍ពេញចិត្តបំពេញបំណងអ្នកមានគុណ អនុញ្ញាតិអោយធ្វើតាមចិត្ត។ ខកខានជួបគ្នាអស់ជាច្រើនខែ ម្នាក់ៗមានការនឹករលឹកគ្នា អំពីភាពឃ្លាយឆ្ងាយ ដោយការនឹករលឹក។ ឱក សុគន្ឋកញ្ញា ចាត់ទុកថា ជាពេលវេលាកក់ក្តៅ ក្នុងការបានមកនៅជិតម្តាយ។ ពិសេសបាននាំចៅប្រុស អោយបានជួបយាយបានត្រកងបីបមអោយបាត់នឹក។

រហូតមកទល់ពេលនេះ ឱក សុគន្ឋកញ្ញា ទទួលបានភាពរីករាយពី ចំណងស្នេហា។ ស្វាមីអ្នកនាងនៅ តែបង្ហាញនូវស្នាមញញឹម ដាក់ប្រពន្ឋ នៅក្បែរប្រពន្ឋ ទោះជាភរិយា ចង់ធ្វើអ្វីព្រមតាមបំណង។ឯកញ្ញាវិញ ឃើញថា សម្រស់រិតតែស្អាត ព្រោះសប្បាយចិត្តដែលបានប្តីចេះគិតមិនអោយពិបាកចិត្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here