ស្នេហាបរាជ័យស្នេហ៍ច្រើនដងពេកធ្វើឱ្យ សុខ សោម៉ាវត្តី បោះសម្តីបែបនេះថា…

0

តារាសម្តែង និង ពិធីការិនី សុខ សោម៉ាវត្តី បានមើលឃើញថា ជីវិតនៅខ្លួនមួយ គឺងាយជាងជាប់ចំណង។ អ្នកនាងកាន់តែយល់ច្បាស់ចំនុចនេះ ហើយរិតតែយល់ថា មានសេរីភាព។ លើសពីនេះនាងកាន់តែយល់ទៀតថាបើ បានមកដល់ចំនុចនេះនាងព្រមទទួលយក ប្រសិនបើអភ័ព្ទគូមែន។វ

តារាសម្ដែង និងជាពិធីការិនីល្បីឈ្មោះអ្នកនាង សុខ សោម៉ាវត្តី បាននិយាយថាជីវិតនៅម្នាក់ឯងពិតជាប្រសើរ គ្មានអ្វីមកបាក់ព័ន្ធ មានសេរីភាពពិតប្រាកដ ហើយអ្វីពិសេសគឹកេងឆាប់លក់ជាងមុន។
អ្នកមេម៉ាយកូនមួយទើបចែកផ្លូវគ្នាជាមួយកីឡាករបាល់ទាត់ លី វ៉ាហេត បានបញ្ជាក់លើបណ្ដាញសង្គមរបស់ខ្លួនថា៖” នៅ Single ឱ្យក្មេងៗមើលជាគំរូឱ្យដឹងថា មនុស្សដូចចែមិនបាច់មានស្នេហាក៏រស់បានដែរ នៅម្នាក់ឯងមានអីមិនល្អ មិនបាច់ហត់ខ្វល់បារម្ភគិតពីអ្នកណា ដើរហើរមានសេរីភាព មិនបាច់ sent reports crush អ្នកណាក៏បាន និយាយឆាប់ចប់គ្មានការឈឺចាប់អត់ទឹកភ្នែក ដេកឆាប់លក់ស្រួលសម្រស់ស្រស់ស្អាត បើមិនជឿបែកសង្សារមក single ដូចចែម្ដងទៅដឹងហើយ”។

សុខ សោម៉ាវត្តី ហាក់មិនសូវខ្វល់ខ្វាយរឿងស្នេហាបាក់បែក ឬអ្នកស្អំបេះដូងដែលកំពុងល្បីល្បាញនោះទេ ដោយគេសង្កេតឃើញនាងតែបង្ហាញភាពស្រស់ស្រាយរឹងមាំ មិនទន់ជ្រាយអ្វីនោះទេ បើទោះជាបានជួបស្នេហ៍មិនសមប្រកប២ដងរួចមកហើយក្ដី។ លើបណ្ដាញសង្គម Facebook របស់ខ្លួននាងតែបង្ហាញភាពរីករាយជានិច្ចជាលក្ខណៈឯកជន និងជាមួយកូនស្រីជាទីស្រលាញ់របស់ខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here