K01 ធ្វើពិធីសន្និសីទកាសែត លក់សាខាអចលនទ្រព្យ ផ្ដាច់ខេត្តកណ្តាល

0

កាលពីថ្ងៃទី 15 ខែ កញ្ញា ឆ្នាំ២០២២ លោក ឃឿន សុឡា ហៅ K01 និងភរិយា បានធ្វើសន្និសីទកាសែតប្រកាសដំណើរការសាខាផ្ដាច់ខេត្ត កណ្តាលយ៉ាងអធឹកអធម ដែលសាខាថ្មីនេះ គឺជាសាខាបម្រើសេវវាកម្មសម្រាប់អ្នកចង់លក់ផ្ទះលក់ដី នៅក្នុងខេត្តកណ្តាលទាំងមូល។

លោក K01 អគ្គនាយកក្រុមហ៊ុន បានលើកឡើងថា ក្រោយបើកសម្ពោធសាខានេះទៅ បណ្ដាអតិថិជនទាំងអស់អោយតែចង់អោយក្រុមហ៊ុនលក់ផ្ទះ ឬលក់គម្រោងដីអោយហើយមានទីតាំងនៅខេត្ត កណ្តាល គឺមកកាន់សាខារបស់ក្រុមហ៊ុនដែលស្ថិតក្នុងទីរួមខេត្តនេះក៏បាន ដោយមិនបាច់ទាក់ទងទៅសាខាធំដោយផ្ទាល់ក៏បាន។លោក K01 និយាយបន្តទៀតថា ម្ចាស់សាខាប្រចាំខេត្ត កណ្តាល នឹងក្លាយជាអ្នកគ្រប់គ្រងរាល់គម្រោងអចលនទ្រព្យនៅក្នុងខេត្តនេះទាំងមូល ដោយរាល់គម្រោងដែលភ្ញៀវទាក់ទងអោយក្រុមហ៊ុនK01 លក់អោយត្រូវបាន២០០ដុល្លារក្នុងមួយគម្រោង ហើយនៅពេលលក់បានគឺទទួល១ភាគរយ លើតម្លៃលក់បានសរុប។ ម្ចាស់សាខាដែលទទួលផ្ដាច់ខេត្តនេះ គឺចំណាយត្រឹមតែ៤០០០០ដុល្លារប៉ុណ្ណោះ តែអាចទទួលផលចំណេញអស់មួយជីវិត ។ឃើញថានេះជាឱកាសមួយដ៏ល្អមែនទែនសម្រាប់អ្នកដែលចង់រកស៊ីផ្នែកអចលនទ្រព្យជាមួយក្រុមហ៊ុនរបស់លោក។  ដោយសារតែក្រុមហ៊ុនK01 ទាំងមូលមានអតិថិជនអោយជួយលក់ ផ្ទះល្វែង ដីឡូតិ៍ ភូមិគ្រឹះ ផ្ទះវីឡា និងគម្រោងជាច្រើនទៀត។ លោកបញ្ជាក់ថា សម្រាប់ដីផ្ទះនៅក្នុងតំបន់ណា គឺម្ចាស់សាខានៅក្នុងតំបន់នោះ ជាអ្នកទទួលភាគរយ។ ដូច្នេះហើយទើបមានអ្នកទាក់ទងសុំទិញផ្ដាច់ខេត្ត ផ្ដាច់ខណ្ឌជាហូរហែរ មកទល់នឹងពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here