ចាប់តាំងពីឱក សុគន្ឋកញ្ញា មានពាក្យថាតោះតើយជាមួយ តួនាទីជាគណៈកម្មាការដាក់ពិន្ទុចម្រៀងមកឃើញថា នាងហាក់ធ្វើអោយអ្នកគាំទ្រដូចជាស្តាយ ទេពកោសល្យគ្រូបង្វឹកម្នាក់នេះ។ យ៉ាងណាមិញ កញ្ញាឃើញលេចមុខមាត់ ការប្រឡងចម្រៀង បែបកុមារ ដោយធ្វើអោយអ្នកវិភាគគិតថាជាការបន្តឬមួយបិទបញ្ចប់ក្នុងរដូវកាលថ្មីនេះ។

តួនាទីជាគណៈកម្មាការ ត្រូវបានឱក សុគន្ឋកញ្ញា ទទួលបានតំណែងនេះច្រើនលើកច្រើនកម្មវិធី។ បទពិសោធន៍ជាច្រើនត្រូវបាន កញ្ញាចែកអោយ ពន្លកសិល្បៈជំនាន់ថ្មី។ មានកូនក្រុមរបស់នាងជាច្រើនបានក្លាយជាសិល្បករលេចធ្លោ។ ដូចនេះហើយ នៅពេលដឹងថា តារាឆ្នើមរូបនេះ ចង់ដកថយពីគ្រូបង្វឹកគេមិនចង់អោយកើតមានឡើយ ព្រោះតារាស្រីរូបនេះពិតជាមានសមត្ថភាព និងពេលវេលាបន្តទៀតស្រោចស្រង់តារាជើងថ្មីអោយយល់ដឹងពីវិស័យចម្រៀង និងពង្រីកវិស័យចម្រៀងអោយលូតលាស់តទៀត។

យ៉ាងណាមិញ ឱក សុគន្ឋកញ្ញា បានបង្ហោះសារ បែបនេះទៅវិញថា «សប្តាហ៍ទី១ វគ្គ Blind Audition បានកន្លងទៅហើយ សប្តាហ៍ទី២ ក៏ខិតចូលមកដល់ កុំភ្លេចរង់ចាំទស្សនា សមត្ថភាព របស់ប្អូនៗ កុមារីកុមារា ក្នុងកម្មវិធីប្រលងចម្រៀង The Voice Kids Cambodia ទាំងអស់គ្នា នៅថ្ងៃស្អែក វេលាម៉ោង ៨យប់ តទៅ»៕ អ្នកគាំទ្រនៅតែជឿជាក់ថា កញ្ញាពិតជាចិត្តមិនដាច់ហើយ បន្តតួនាទីសំខាន់នេះមួយលើកឬ២លើកដើម្បីចែក ចំណេះដល់សិល្បករជំនាន់ក្រោយៗទៀតអោយបានផុសផុល។

LEAVE A REPLY

Please enter your comment!
Please enter your name here