តារាសម្តែងមួយខកាត់ចិន ជា លាងឈែ និង ស្រីស្អាត ណាតាយ៉ា បានសម្រេចចិត្តភ្ជាប់ពាក្យហើយ កាលពីថ្ងៃទី១១ តុលា ឆ្នាំ២០២២ កន្លងទៅ។ រូបភាពភ្ជាប់ពាក្យរបស់ពួកគេ បានធ្វើអោយ ហ្វេនៗភ្ញាក់ផ្អើលតែម្តង ពិសេសអ្នកលេងតីកតុព្រោះ អាយឌល បានភ្ជាប់ពាក្យ ហើយរំលេចនូវឈុតសំអាងការយ៉ាងប្រណិតតុបតែងឡើងក្នុងថ្ងៃសិរី។
   
អ្នកទាំង២នេះបាន បង្កើតនូវចំណងស្នេហ៍យូរមកហើយ ដោយមិនបានបិទបាំងភ្នែកញាតិ និងអ្នកសិល្បេះនោះទេ។ ពួកគេបណ្តើរគ្នាយ៉ាងពេញមុខត្រសងទៅកម្មវិធីនីមួយៗ។ បែបនេះហើយពេល ធ្លាយនូវរឿងសំខាន់នេះ មានអ្នកគាំទ្រ ចូលរួមជូនពរជ័យដល់ គូស្នេហ៍ជាតារាសិល្បេះ ដែលកំពុងលេចធ្លោនេះ។
  
កញ្ញាញឹម ច័ន្ទថន ដែលជាមិត្តភក្តិ និងជាអ្នករាប់អានបានភ្ញាក់ផ្អើលព្រោះ ពិធីធំនេះធ្វើឡើងស្ងាត់ៗហើយ ច័ន្ទថនសរសេរថា “អបអរប្អូនទាំង២ ស្ងាត់ៗច្បាស់ណាស់លក់ចេញទៀតហើយ”។ យ៉ាងណាក៏ដោយ មិនទាន់មានការកំណត់មង្គលការនៅឡើយទេ ក្រោយពីភ្ជាប់ពាក្យនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here