កញ្ញាឯក ដ៍ស្រស់សោភា ហ្វារីដា ដែលជាម្ចាស់ជ័យលាភី ម្នាក់កើតចេញពីការប្រកួតដ៍ស្វិតស្វាញ។ នាងមានក្តីរំពឹងថា ជ័យជំនះដែលទទួលបាននេះ និងបានបំផុសខ្លួនចូលក្នុងឆាកអន្តរជាតិក្នុងន័យបង្ហាញ អោយបរទេសមើលឃើញថាស្ត្រីខ្មែរខ្លាំងកម្រិតណា។ ប៉ុន្តែនាងបានខកដំណើរ ចេញប្រកួតនៅកូឡុំប៊ី តែក៍ទទួលដំណឹងថានាងមានរឿងពិសេសមកវិញ។

តាមការអោយដឹង ហ្វារីដា ជិតមានដំណឹងល្អសម្រាប់អោយ អ្នកស្គាល់នាងបានដឹង ក៍ដូចជាមហាជនបានជ្រាប។ ដំណឹងនោះនិងកើតឡើងនៅចុងឆ្នាំនេះតែម្តង។ ក្រៅពីជាប់តំណែងសំខាន់ ហ្វារីដាអាច ជ្រើសរើសអោយ បំពេញតួនាទីការងារបែបកញ្ញាឯកបន្តទៀត។ នាងពិតជាជូនកាដូដល់ហ្វេនៗ ហើយដឹងប្រាកដជា សារទរនិងភ្ញាក់ផ្អើល។ហ្វារីដានាងសុំ លាក់ដំណឹងល្អសិន ដើម្បីពញ្ញាក់អារម្មណ៍បងប្អូន។ ម្យ៉ាងទៀតដើម្បីបោះជំហ៊ានអោយដល់ ចំនុចនោះនាងក៍ កំពុងហ្វឹកហាត់សមត្ថភាពអោយល្អ ដូចរៀមច្បងមុន។

សូមបញ្ជាក់ថា ណូ ហ្វារីដា ជាអ្នកបន្ទាយមានជ័យ ដែលមាននិស្ស័យ ចូលចិត្តសិល្បៈ តាំងពីវ័យក្មេង។ ពេញរូបរាងនាង ជះសម្រស់ដោយ ភាពស្រស់ស្អាតគួរអោយចាប់អារម្មណ៍។ ហ្វារីដា ធ្លាប់សម្តែងរឿងអប់រំខ្លីៗ ដឹកនាំដោយបងប្រុស។ ក្រៅពីដើរម៉ូដ នាងចង់ក្លាយជាតារាសម្តែងអាជីពម្នាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here