កីឡាករវ័យក្មេង ប៉ះគ្នាលើកដំបូងអង្រួនសង្វៀនប៉ុស្តិ៍លេខ៥

0

កីឡាករវ័យក្មេង ១គូ បានឡើងប្រកួតនាសង្វៀនប៉ុស្តីលេខ៥ ក្រោមការទស្សនាពីទស្សនិកជនច្រើនកុះករ។ អ្វីដែលទទួលបានទោះជាគូ ប្រកួតបើកឆាកក៍អ្នកមកមើល ផ្ទាល់ម្នាក់ៗលាន់មាត់សរសើរ ។ មូលហេតុពន្លកកីឡាករប្រដាល់ ដែលជួបគ្នានេះ មានសភាពក្បាច់គុន មើលទៅប្លែកមានគុនភាព។ បែបនេះហើយទើប មានការសន្និដ្ឋានថា វិជ្ជាគុនក្បាច់ប្រដាល់នៃកម្ពុជានិងរីកដុះដាលអនាគត។

នេះជាកម្មវិធី ប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ការប្រកួតបានរៀបចំឡើងកាលពីព្រលប់ថ្ងៃទី២៣ តុលា ឆ្នាំ២០២២ នសង្វៀនប្រដាល់ប៉ុស្តីលេខ៥ ព្រែកកំពិសរាជធានីភ្នំពេញ។ វត្តមានគូបើកឆាកដែលមហាជនថាល្អមើល កីឡាករបង្គោល ក្រហម ឃន មហិទ្ឋិរិទ្ឋ មកពីក្លិប មហទ្ឋិរិទ្ឋ ខេត្តស្វាយរៀង ប្រកួត ជាមួយ បង្គោលខៀវ ស៊ាង ឆៃ មកពីក្លិបរហ៊ូកីឡាខេត្តស្វាយរៀង។ ការប្រកួតមកដល់ ទឹកទី១ ជាទឹកចាប់ផ្តើម ម្នាក់ៗ បានធ្វើការស្ទាបស្ទង់ដាក់គ្នា ដើម្បីចង់ដឹងថា កម្លាំងក្នុងការលេងតិចនិចប្រដាល់ ខាងណាខ្លាំងជំនាញអ្វី។ ចូលដល់ទឹកទី២បង្គោល ក្រហម មហិទ្ឋិរិទ្ឋ ហាក់មានតែមវាយ ចូលជាបន្ត បានខ្លះៗ ។ឯបង្គោលខៀវ ហាក់នៅមិនទាន់បាន ឆ្មក់ឱកាស វាយបកវិញឡើយ។ ចាប់ពីទឹកទី៣ រហូតដល់ ទឹកទី៥ ជាទឹកបញ្ចប់ បង្គោល ក្រហម ដែលគេមើល ឃើញថា ខ្លាំងខាងម៉ាត់ ជង្គង់ និងជើងរហ័ស បានវាយចូលឆក់បាន ចំនុចល្អៗ និង ទាញបានពិន្ទុជាបន្តបន្ទាប់។ នៅទីបំផុតកីឡាករ ពេញកម្លាំងបង្គោលក្រហម យកឈ្នះដោយជោគជ័យ។

បង្គោលក្រហមបាននិយាយថា ខ្កួនចូលចិត្តវិស័យកីឡាប្រដាល់នេះណាស់ទើប បានជាហ្វឹកហាត់រៀនសូត្រ ដកបទពិសោធន៍។ ឆ្លងកាត់ការ ប្រកួតនេះ ឃើញថា មិនអាចមើលស្រាលគូ ប្រកួតបានទេ ហើយរិតតែមិនប្រហែស។ ទោះជាយើងតែមជាង តែចេះការពារទុកជាប្រចាំរិតតែល្អ។ នៅក្មេងនៅឡើយ មានតែខំហាត់ហើយ រកចំនុចល្អដាក់ខ្លួនក្នុងវិស័យគុនខ្មែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here